ផ្លែប៉ោមគឺជាផ្លែឈើមួយប្រភេទដែលមានរស់ជាតិឆ្ញាញ់ ប៉ុន្តែវាគឺជាផ្លែឈើដែលដាំដោយប្រើប្រាស់សាធាតុគីមីដែលមានគ្រោះថ្នាក់ ដើម្បីឲ្យដើមផ្លែប៉ោមប្រមូលផលបាន១២ដងក្នុងមួយឆ្នាំ និងធ្វើឲ្យផ្លែប៉ោមមើលទៅស្អាតនិងផ្លែច្រើនហើយធំល្អ។ លើសពីនេះទៅទៀតប្រសិនបើយើងទទួលទានជារៀងរាល់ថ្ងៃវានឹងធ្វើឲ្យ យើងមានបញ្ហាសុខភាពជាមិនខានឡើយ។
ទោះបីជាយ៉ាងក៏ដោយ អ្នកជំនាញបានណែនាំអោយទទួលទានផ្លែឈើដូចជាក្រូចនិងផ្លែប៉ោមជាដើម។ ប៉ុន្តែយើងមិនដឹងឡើយថា ផ្លែឈើដែលយើងបានទិញមកពីផ្សារ មានប្រើថ្នាំគីមីឬអត់ ដូចច្នេះហើយអ្នកជំនាញបានណែនាំឲ្យយើងលាងបន្លែផ្លែឈើជាមួយម្សៅ Baking Soda, ទឹក និងទឹកខ្មេះ ដើម្បីកាត់បន្ថយជាំតិគីមី និងសំលាប់មេរោកដែលជាប់នៅលើសំបកផ្លែឈើ។
របៀបលាងសំអាត៖ ដាក់ទឹក២/៣ លាយជាមួយទឹកខ្មេះ១/៣ និងម្សៅBaking Soda កន្លះស្លាបព្រា លាយចូលគ្នា បន្ទាប់មកយកបន្លែផ្លែឈើមកដាក់ត្រំចូលក្នុងល្បាយដែកយើងលាយរួច។ ត្រាំប្រហែល ៣នាទី រួចយកបន្លែផ្លែឈើទៅលាងជាមួយទឹកស្អាតជាការស្រច៕