ភ្នំពេញ៖ មន្ត្រីជំនាញសាខា ក.ប.ប. រាជធានីភំ្នពេញ នៅថ្ងៃព្រហស្បតិ៍ ១៤រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ បាននាំយករថយន្តពិសោធន៍ចល័ត ចុះត្រួតពិនិត្យជាក់ស្តែងនៅរថយន្តផ្ទុក អាល់កុលប្រភេទមេតាណុល ត្រៀមដឹកចែកចាយទៅខេត្ត ផ្សេងៗ ហើយឈានចុះឆែកឆេរ ទីតាំងផ្ទះ នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដោយទទួលបានកិច្ចសហការពី អាជ្ញាធរមូលដ្ឋានភូមិ សង្កាត់ ផងដែរ។
ជាលទ្ធផល មន្រ្តីជំនាញបានធ្វើការដកហូតនូវអាល់កុលមានសារធាតុមេតាណុលប្រមាណ ២,១៨២លីត្រ ក្រោយបានធ្វើតេស្តបឋម។
ក្រោយប្រតិបត្តិការចប់ ចំពោះវត្ថុតាងទាំងនោះបានរក្សាទុក បិទសៀល និងបន្តនីតិវិធីតាមច្បាប់ជាធរមាន៕ដោយ៖សហការី
...