ខេត្តព្រះវិហារ៖ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៦ នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ដឹកនាំដោយលោក យុង គឹមហ៊ាន នាយកសាខា បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្ដល់ជូនគ្រួសារលោក ស៊ឹង សែន ដែលរងគ្រោះបណ្តាលមកពីភ្លើងឆេះផ្ទះកាលពីវេលាម៉ោង ៧យប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦ នៅភូមិកំពង់ព្រះឥន្ទ ឃុំកំពង់ស្រឡៅ២ ស្រុកឆែប ខេត្តព្រះវិហារ នៅតាមបណ្តោយព្រំដែនឡាវ។
ក្នុងឱកាសនោះលោកនាយកសាខា បានលើកឡើងថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ពេល និងផ្តាំផ្ញើសូមបងប្អូនប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ដែលអាចកើតមានឡើងជាយថាហេតុ។
ជាមួយគ្នានោះសាខាបាននាំយកអំណោយរួមមាន៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ១ យួរ ទឹកស៊ីអីុវ១យួរ ខោអាវ ២ កញ្ចប់ សារុង១ ក្រម៉ា ១ ភួយ១ មុង១ និងថវិកា ១០០,០០០ រៀល ព្រមទាំងផ្តល់ជូនស្រ្តីមានផ្ទៃពោះរលាកដៃ ១០០,០០០រៀលថែមទៀត៕ សុខ ខេមរា