ភ្នំពេញ៖ មុននេះបន្តិចសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានលើកឡើងនៅលើហ្វេសប៊ុកសម្តេចយ៉ាងដូច្នេះថា ពិតណាស់គឺគ្មាននរណាម្នាក់ធ្វើអ្វីគ្រប់យ៉ាងបានទាំងអស់ទេ គឺត្រូវការការចូលរួមពីពលរដ្ឋ ជាពិសេសការថែរក្សាការពារប្រាសាទអង្គរដ៏មានតម្លៃមិនអាចកាត់ថ្លៃបានដែលបន្សល់ទុកដោយបុព្វបុរសខ្មែរ។ បច្ចុប្បន្នអង្គរវត្ត បានផ្តល់នូវមុខរបរ និងការងារជាច្រើនដល់ប្រជាពលរដ្ឋ និងយុវជនដើម្បីមានចំណូល ផ្គត់ផ្គង់គ្រួសារ និងកែប្រែជីវភាពរស់នៅអោយកាន់តែប្រសើរឡើង។ អង្គរវត្តក្រៅពីតំណាងកិត្យានុភាពកម្ពុជា គឺជាប្រភពចំណូលដល់សេដ្ឋកិច្ចជាតិផងដែរ។
សូមពលរដ្ឋកម្ពុជា រួមទាំងទេសចរណ៌ជាតិ និងអន្តរជាតិចូលរួមថែរក្សាបេតិកភ័ណ្ឌវប្បធម៌ពិភពលោកនេះអោយនៅគងវង្សជាដរាបតរៀងទៅ៕
...
ដោយ៖ សុវណ្ណារ៉ា