ខេត្តកំពង់ឆ្នាំង៖ បុរសអ្នកឡើងត្នោតម្នាក់បានប្រកាច់ស្លាប់ភ្លាមៗនៅនឹងកន្លែង បន្ទាប់ពីបានឡើងដើមត្នោតជិតដល់ចុងត្នោតក៍ត្រូវបាក់បង្អោងធ្លាក់មកដីបណ្តាលអោយស្លាប់តែម្តង ។ ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៨ និង ៤៥នាទី ថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៦ នៅភូមិស្តុកកប្បាស់ ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ហែល ហ៊ីន ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ។
ប្រជាពលរដ្ឋអ្នកនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា ជារៀងរាល់ថ្ងៃបុរសរូបនេះតែងតែមកឡើងត្នោត ដាក់យកទឹកត្នោតជូយកទៅលក់ចិញ្ចឹមគ្រួសារ នៅថ្ងៃកើតហេតុ ជនរងគ្រោះបានទៅឡើងត្នោតដូចរាល់ដង ស្រាប់តែឡើងបាត់មួយសន្ទុះគឺឮសម្លេងធ្លាក់ យ៉ាងខ្លាំងនាំគ្នាទៅមើលឃើញជនរងគ្រោះប្រកាច់ស្លាប់នៅនឹងគល់ត្នោតតែម្តង ។ ក្រោយពេលកើតហេតុប្រជាពលរដ្ឋនៅក្បែរនោះបានហៅក្រុមគ្រួសារយកទៅផ្ទះ នឹងរាយការណ៍ប្រាប់សមត្ថកិច្ចផងដែរ ។
ក្រោយពីពិនិត្យសាកសពហើយ សមត្ថកិច្ចសន្និដ្ឋានថាជនរងគ្រោះពិតជាស្លាប់ដោយសារធ្លាក់ពីលើដើមត្នោតពិតប្រាកដមែន រួចប្រគល់សពជូនក្រុមគ្រួសាររងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ ចន្ថា