ប្រតិភូខណ្ឌជ្រោយចង្វារ ខណ្ឌឫស្សីកែវ និងខណ្ឌដូនពេញ នាំយកអំណោយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភជូនកងទ័ព និងគ្រួសារទ័ព នៃវរៈសេនាតូច៣៩១ ឈរជើងតំបន់ព្រះវិហារ

ចែករំលែក៖

ខេត្តព្រះវិហារ ៖ នារសៀលថ្ងៃ១៨ ខែមីនា ឆ្នាំ២០១៦ ប្រតិភូខណ្ឌចំនួន ៣ រួមមាន ខណ្ឌជ្រោយចង្វារ ដឹកនាំដោយ លោក ឃ្លាំង ហួត អភិបាលនៃគណៈអភិបាលខណ្ឌ, ខណ្ឌដូនពេញ ដឹកនាំដោយ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខណ្ឌ និងខណ្ឌឫស្សីកែវ ដឹកនាំដោយ លោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌ រួមនឹងសប្បុរសជនក្នុងមូលដ្ឋាន បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកនូវអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងអំណោយរបស់សប្បុរសជនក្នុងមូលដ្ឋានឧបត្ថម្ភដល់បងប្អូនកងទ័ព និងគ្រួសារទ័ពនៅសមរភូមិមុខ ចំនួន ១៥២គ្រួសារ នៃវរៈសេនាតូច៣៩១ ដែលជាវរៈសម្ព័ន្ធមេត្រីភាពជាមួយខណ្ឌទាំង៣ ស្ថិតនៅភូមិសែនរុងរឿង៣ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ការឧបត្ថម្ភអំណោយនេះ គឺជាការលើកទឹកចិត្ត និងគាំទ្រជានិច្ចនូវគំរូវីរភាពដ៏អង់អាចក្លាហានរបស់បងៗកងទ័ពនៅសមរភូមិមុខ និងគ្រួសារទ័ព ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខផងដែរ និងជាពិសេសដើម្បីរួមចំណែកក្នុងស្មារតីសេ្នហាជាតិ តាមពាក្យស្លោក “ការពារជាតិ ដើម្បីទាំងអស់គ្នា ទាំងអស់គ្នា ដើម្បីការពារជាតិ”។

តំណាងឱ្យគណៈប្រតិភូរបស់ខណ្ឌទាំង៣ លោក គួច ចំរើន នាឱកាសនោះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតពីចម្ងាយ ជូនចំពោះបងប្អូនកងទ័ព និងគ្រួសារ ដែលលោកតែងតែយកចិត្តទុកដាក់គិតគូដល់បងប្អូនជានិច្ច មិនតែប៉ុណ្ណោះ លោកតែងតែដាស់តឿនដល់មន្ត្រីនៅសមរភូមិក្រោយ ឱ្យចងសម្ព័ន្ធមេត្រីភាពជួយឧបត្ថម្ភកងទ័ព និងគ្រួសារទ័ពជានិច្ច។

លោក គួច ចំរើន បានបន្តថា ចំពោះលោកផ្ទាល់ និងគណៈប្រតិភូទាំងអស់នៅសមរភូមិក្រោយ សូមកោតសរសើរយ៉ាងខ្លាំងដល់គំរូវីរៈភាពដ៏អង់អាចក្លាហានរបស់បងៗកងទ័ពយើង ដែលឈរជើងការពារខ្សែក្រវាត់ព្រំដែនប្រចាំទិសព្រះវិហារ ព្រមទាំងពាំនាំយកអំណោយ និងថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់មកចែកជូនកងទ័ព និងគ្រួសារកងទ័ព ដើម្បីរួមចំណែកកសាង ការពារបូរណភាពទឹកដី ឱ្យបានគង់វង្ស និងអភិវឌ្ឍប្រទេសឱ្យកាន់រីកចំរើនជឿនលឿនទៅអនាគត។

ថវិកា និងគ្រឿងឧបភោគបរិភោគ រួមមានដូចខាងក្រោម៖
+សម្រាប់គ្រួសារទ័ព ក្នុងមួយគ្រួសារៗ៖
១-អង្ករ ០១ការុង (២៥គ.ក្រ), ២-មីខ្លាឃ្មុំ ០១កេស, ៣-ទឹកត្រី ០១យួរ, ៤-ទឹកស៊ីអ៊ីវ ០១យួរ, ៥-ត្រីខកំប៉ុង ០១យួរ, ៦-ប្រេងឆា ០២ដប, ៧-ប៊ីចេង ០១គ.ក្រ, ៨-សារុង ០១, ៩-ក្រមា ០១ និង១០-ថវិកា ១០០,០០០រៀល។

+សម្រាប់អង្គភាព៖
១-ថវិកា ៣,០០០,០០០រៀល, ២-ស័ង្កសី ៥០០សន្លឹក, ៣-ប្រេងម៉ាស៊ូត ១,០០០លីត្រ, ៤-កូនដូង ៥០ដើម, ៥-កូនស្វាយ ១០០ដើម និង ៦-គ្រាប់ពូជបន្លែគ្រប់ប្រភេទ ១១មុខ។

+សម្រាប់ប្រធានវរៈ អនុប្រធានវរៈ ប្រធាន “គ” និងប្រធាន “ខ”
១-ប្រធានវរៈ ០១នាក់ ៣០០,០០០រៀល, ២-អនុប្រធានវរៈ ០៦នាក់ ក្នងម្នាក់ ២០០,០០០រៀល, ៣-ប្រធាន “គ” ០៤នាក់ ក្នងម្នាក់ ១៥០,០០០រៀល និង ៤-ប្រធាន “ខ” ចំណុះវរៈ ០៣នាក់ ក្នងម្នាក់ ១២០,០០០រៀល។

+ឧបត្ថម្ភផ្សេងៗ
១-ជួយស្តារស្រះទឹកចំនួន ០២ ចំណាយថវិកា ១,០៥០ដុល្លារ, ២-ចូលបុណ្យសពអនុប្រធានវរៈ ចំនួន ០១នាក់ ថវិកា ៣០០ដុល្លារ, ៣-ជួយថ្លៃព្យាបាលជម្ងឺដល់ស្ត្រីម្នាក់ដែលកើតជម្ងឺពីសដៃស្តាំ នឹងត្រូវបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រនៅថ្ងៃចន្ទខាងមុខនេះ និង ៤-ផ្សេងៗ ១,៥៥០,០០០រៀល។

ទន្ទឹមនឹងអំណោយដ៏ច្រើនសន្ធឹកសន្ធាប់ខាងលើ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភនូវគោយន្តចំនួន ០៣គ្រឿង ចំណាយថវិកា ៩,០០០ដុល្លារ បន្ថែមទៀតផងដែរ។ សរុបថវិកាទាំងអស់ចំនួន ៥៦,០៦២,៩០០រៀល និង ១០,៣៥០ដុល្លារ៕​ រដ្ឋបាលជ្រោយចង្វារ

image

image

image

image

image

image

image

image

image

...

image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print