ថ្ងៃនេះ ! មានអ្នកស្លាប់លើកដំបូងដោយសារជំងឺកូវីដ-១៩ ក្នុងខេត្ត​ព្រះវិហារ

ចែករំលែក៖

ខេត្តព្រះវិហារ, រដ្ឋបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១០ ខែកក្កដា​ ឆ្នាំ​២០២១ដំណឹងដ៏រន្ធត់គឺមានអ្នកស្លាប់លើកដំបូងដោយសារជំងឺកូវីដ-១៩ ក្នុងខេត្ត​ព្រះវិហារ និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ។

រដ្ឋបាលខេត្តព្រះវិហារ សូមបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុតពិសេសចូលរួម​អនុវត្ត ៣-ការពារ និង ៣-កុំ។
សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី០៩ ខែកក្កដា​​​ ឆ្នាំ​២០២១​ រកឃើញ​អ្នកឆ្លងថ្មី ៩៣៣នាក់ទៀត ជាសះស្បើយ ៧៤៣នាក់ និងស្លាប់ ២៦នាក់៖
– ករណីឆ្លងសហគមន៍ ៧៣៣នាក់
– អ្នកដំណើរពីបរទេស ២០០នាក់

គិតត្រឹមព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១
– អ្នកឆ្លងសរុប= 59,978 នាក់
– អ្នកជាសះស្បើយ= 51,660 នាក់
– អ្នកស្លាប់= 881 នាក់ ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print