ខេត្តព្រះវិហារ, រដ្ឋបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ដំណឹងដ៏រន្ធត់គឺមានអ្នកស្លាប់លើកដំបូងដោយសារជំងឺកូវីដ-១៩ ក្នុងខេត្តព្រះវិហារ និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ។
រដ្ឋបាលខេត្តព្រះវិហារ សូមបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុតពិសេសចូលរួមអនុវត្ត ៣-ការពារ និង ៣-កុំ។
សូមជម្រាបថា នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ រកឃើញអ្នកឆ្លងថ្មី ៩៣៣នាក់ទៀត ជាសះស្បើយ ៧៤៣នាក់ និងស្លាប់ ២៦នាក់៖
– ករណីឆ្លងសហគមន៍ ៧៣៣នាក់
– អ្នកដំណើរពីបរទេស ២០០នាក់
គិតត្រឹមព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១
– អ្នកឆ្លងសរុប= 59,978 នាក់
– អ្នកជាសះស្បើយ= 51,660 នាក់
– អ្នកស្លាប់= 881 នាក់ ៕
...
ដោយ, សិលា