ភ្នំពេញ៖ ទីតាំងកែច្នៃរថយន្តកាត់តទ្រុងខុសច្បាប់លក្ខិណៈបច្ចេកទេស ស្ថិតនៅខាងលិចស្ពានហារ តាមបណ្តោយផ្លូវបេតុងព្រៃស ភូមិឬស្សីសាញ់ សង្កាត់ព្រៃស ខណ្ឌដង្កោ សង្ស័យគ្មានច្បាប់អនុញ្ញាត។
បច្ចុប្បន្នគេបានសង្កេតឃើញមានរថយន្តធន់ធំជាច្រើនគ្រឿង បានចូលទីតាំងខាងលើនេះកាត់តទ្រុង។ កន្លងទៅមន្ត្រីក្រសួងសាធារណៈការដឹកជញ្ជូនសហការ និងនាយកដ្ឋានសណ្តាប់ធ្នាប់សាធារណៈក្រសួង មហាផ្ទៃចុះត្រួតពិនិត្យយានដ្ឋានកែច្នៃរថយន្តចំនួន២កន្លែងក្នុងខណ្ឌសែនសុខ និងបានណែនាំ ដល់ម្ចាស់យានដ្ឋានទាំងនោះឲ្យបញ្ឈប់ និងសុំច្បាប់ឲ្យបានត្រឹមត្រូវបើមិនអនុវត្តន៍តាមនោះទេនិងប្តឹងទៅតុលាការ។
ដោយឡែកលោកផ្កាយមួយអនុប្រធាននាយកដ្ឋានសណ្តាប់ធ្នាប់ក្រសួងមហាផ្ទៃក៏បានផ្តល់បទសម្ភាសន៍ថា រថយន្តកែច្នៃកាត់តទ្រុងខុសលក្ខិណៈបច្ចេកទេសភាគច្រើនគេដឹក លើសចំណុះធ្វើឲ្យខូចផ្លូវ និងស្ពាន។ ហេតុដូច្នេះនាយកដ្ឋានសាធារណៈនិងសហការជាមួយក្រសួងសាធារណៈចុះត្រួតពិនិត្យ យានដ្ឋានកែច្នៃរថយន្តតទ្រុង៕
...
ដោយ៖ ជីម ភារ៉ា