រថយន្ត​ម៉ាក​តូយ៉ូតា តា​កូ​ម៉ា ពាក់​ផ្លាកលេខ ស្ទឹងត្រែង 2B45 45 អនុប្រធាន​ភូមិបាល ស្រុក​សៀម​ប៉ាង​ម្នាក់ ត្រូវគេ​លួច​ដុត​ !

ចែករំលែក៖

ខេត្តស្ទឹងត្រែង​៖ រថយន្ត​អនុប្រធាន​ការិយាល័យរៀបចំដែនដី នគរូបនីយកម្ម និងភូមិបាល ស្រុក​សៀម​ប៉ាង មួយគ្រឿង ត្រូវបាន​ជន​មិន​ស្គាល់មុខ លួច​ដុត បណ្ដាលឱ្យ​ឆេះ​យ៉ាង​សន្ធោសន្ធៅ​កាលពី​រំលង អធ្រាត្រ ឈានចូល​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ ២០២១​ នៅផ្នែកខាងកាប៊ីនមុខ ខាងចង្កូត។

សូមបញ្ជាក់ថា, ​សមត្ថកិច្ច បាន​ប្រាប់​ឲ្យ​ដឹងថាៈ រថយន្ត​ដែល​រង នូវ​ការឆាបឆេះ​នោះ ម៉ាក​តូយ៉ូតា តា​កូ​ម៉ា ពាក់​ផ្លាកលេខ ស្ទឹងត្រែង 2B45 45 ដែលជា​របស់​ឈ្មោះ ឈា ប៊ុន​ឡា ភេទ​ប្រុស អាយុ ៣២ ឆ្នាំ មុខរបរ​ជា អនុប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្មភូមិបាល ស្រុក​សៀម​ប៉ាង​។​

​តាម​ការបញ្ជាក់​របស់​ជនរងគ្រោះ ប្រាប់​សមត្ថកិច្ច​ថា កាលពី​វេលា​ម៉ោង​ប្រមាណ ១ និង ៤០​នាទី រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​១២ ខែកក្កដា​នោះ មាន​សំឡេង​ស្នូរ​ផ្ទុះ ដូច​ផ្ទុះ​កំប៉ុង ហើយ​គាត់​ក៏​ភ្ញាក់ ចេញមក​មើល ក៏​ឃើញ​ភ្លើង​ឆេះ​រថយន្ត ផ្ទៃ​ខាងក្នុង យ៉ាង​សន្ធោសន្ធៅ ហើយក៏​នាំគ្នា បាញ់​ទឹក​ពន្លត់ រហូត​រលត់​អស់​។ ចំពោះ​ករណីនេះ មិនបាន​រាយការណ៍ ដល់​សមត្ថកិច្ច​ភ្លាមៗ​ឡើយ​។​

​លុះដល់​ពេលព្រឹក ថ្ងៃទី​១២ ខែកក្កដា សមត្ថកិច្ច បានទទួល​ព័ត៌មាន​នេះ កម្លាំង​ជំនាញ ក៏បាន​ចុះ​ពិនិត្យ នៅផ្ទះ​ជនរងគ្រោះ និង​តាម​ការសន្និដ្ឋាន​របស់​ជំនាញ គឺមាន​ជន សង្ស័យ មិន​ស្គាល់​អត្តសញ្ញាណ លួច​ដុត​។ ករណីនេះ កម្លាំង​ជំនាញ និង​ប៉ុស្តិ៍ កំពុងបើក​ការស៊ើបអង្កេត ស្រាវជ្រាវ រក​ជនបង្ក​មក​ផ្ដន្ទាទោស តាមច្បាប់​។​

​សូមបញ្ជាក់ថា ពេល​សមត្ថកិច្ច ចុះទៅពិនិត្យ​សាកសួរ បំភ្លឺ​ពី​ម្ចាស់ផ្ទះ ឃើញ​ដប ទឹក​សុទ្ធ​ចំណុះ ១,៥ លីត្រ ដែលមាន​សល់​ប្រេងសាំង​ខ្លះ​។
សមត្ថកិច្ច​សន្និដ្ឋានថា នេះ​គឺជា​ភស្តុតាង ដែល​ជន​មិន​ស្គាល់មុខ បង្ក​លួច​ដុត​រថយន្ត​ននោះ។
អំពើនៃបទល្មើសនេះ ទោះបីជាសមត្ថកិច្ចមិនទាន់បានធ្វើការសន្និដ្ឋានបានអំពីអត្តសញ្ញាណនៃជនសង្ស័យ ប្រព្រឹត្តក្នុងរឿងគំនុំ ឬជាដៃគូរកស៊ី ឬបញ្ហារាំងស្ទះឯកសារណាមួយយ៉ាងណាក៏ដោយ ប៉ុន្តែអំពើនេះជាបទល្មើសជាក់ស្តែង មន្ត្រីនគរបាលយុត្តិធម៌ត្រូវបើកស៊ើបអង្កេតដើម្បីស្វែងរកជនបង្កហេតុ យកមកធ្វើការផ្តន្ទាទោស ហើយក៏អាចដឹងថាបទល្មើសនេះកើតឡើងដោយសារមូលហេតុអ្វីពិតប្រាកដ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print