គណបក្សសេរីប្រជាធិបតេយ្យជប៉ុនLDP បានជំរុញរដ្ឋាភិបាលរបស់នាយក រដ្ឋមន្ដ្រី ស៊ីនហ្សូ អាបេ ឱ្យលើកបញ្ហា វិវាទដែនសមុទ្រចិនភាគខាងកើតជា មួយចិនយកទៅដោះស្រាយនៅក្នុងតុលា ការអន្ដរជាតិ ។
ប្រជុំកោះ Senkaku ដែលមានកោះ សរុបចំនួន៨គ្មានមនុស្សរស់នៅស្ថិត នៅក្នុងតំបន់ដែលសម្បូរប្រេងឧស្ម័ន ធម្មជាតិ ហើយចិនបានដាក់ស្ថានីយខួង ប្រេងនៅទីនោះ។ តំណាងរាស្ដ្រជប៉ុន លោក Yoshiaki Harada បានឱ្យដឹងថា គណបក្ស LDP បានត្រៀមលក្ខណៈក្នុង ការបញ្ជូនវិវាទឡើងទៅដោះស្រាយនៅក្នុងតុលាការអន្ដរជាតិ ។
សារព័ត៌មាន Breitbart news របស់ អាមេរិកបានផ្សាយថា ជប៉ុនចង់ស្វែងរក ការគាំទ្រតាមផ្លូវច្បាប់ពីសហគមន៍អន្ដរ ជាតិដើម្បីរារាំងមហិច្ឆតារបស់ចិន។ នៅ ថ្ងៃទី២៨ ខែមីនា ជប៉ុននឹងបញ្ជូនប្រព័ន្ធ រ៉ាដាត្រួតពិនិត្យនៅតាមដែនសមុទ្រចិនភាគខាងកើតពិសេសគឺប្រជុំកោះសេន កាគូ ។
ស្ថានីយរ៉ាដាថ្មីនឹងត្រូវដាក់នៅលើ កោះYonaguni ចម្ងាយពីកោះតៃវ៉ាន់ជាង ១០០គីឡូម៉ែត្រ ដែលជាកោះមានមនុស្ស រស់នៅប្រមាណ១៨០០នាក់ហើយជប៉ុនបានដាក់ទាហាន១៥០នាក់ការពារកោះ នោះ ។
ក្នុងពេលជាមួយគ្នានេះមេបញ្ជាការកងទ័ពជើងទឹកអាមេរិកលោក John Richardson បានឱ្យដឹងថា កម្លាំងទាហាន អាមេរិកបានយាមល្បាតឃើញចិនកំពុង តែធ្វើសកម្មភាពនៅលើកោះ Scarbor- ough ជាសញ្ញាបញ្ជាក់ថា ចិនកំពុងតែ លុបដីបង្កើតកោះសិប្បនិមិត្ដនៅទីនោះ។ចិនបានដណ្ដើមគ្រប់គ្រងកោះលិចទឹក Scarborough របស់ហ្វីលីពីនកាលពី៤ ឆ្នាំមុន ។
ដើម្បីរក្សាប្រជុំកោះទាំងនោះគឺជា របស់ជប៉ុនពេញសិទ្ធក្រសួងអប់រំជប៉ុន បានឱ្យដឹងថា នឹងដាក់បញ្ចូលប្រជុំកោះ ទាំងនោះនៅក្នុងសៀវភៅសិក្សាសម្រាប់ សិស្សកម្រិតវិទ្យាល័យដែលត្រូវបានបោះ ពុម្ពប្រើប្រាស់នៅក្នុងប្រទេសចាប់ពីខែ មេសា ឆ្នាំក្រោយនឹងមានបន្ថែមខ្លឹម សារស្ដីពីបញ្ហាបូរណភាពទឹកដីជាងសៀវ ភៅបច្ចុប្បន្ន ដែលវាជាការឆ្លុះបញ្ចាំង របស់រដ្ឋាភិបាលស្របពេលមានជម្លោះដែនប្រជុំកោះជាមួយប្រទេសជិតខាង ។
ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន ចេញផ្សាយថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦ នេះបានបញ្ជាក់ទៀតថា សៀវភៅនេះនឹង ត្រូវបានប្រើប្រាស់ជាចម្បងសម្រាប់សិស្ស កម្រិតវិទ្យាល័យរយៈពេល៥ឆ្នាំលើសៀវភៅសិក្សាភូមិសាស្ដ្រចំនួន២៤ក្បាល ដែលមានប្រវត្ដិសាស្ដ្រយោងទៅលើ ប្រជុំកូនកោះតាកេស៊ីម៉ាគ្រប់គ្រងដោយកូរ៉េខាងត្បូង និងប្រជុំកោះសេនកាគូ ដែលគ្រប់គ្រងដោយជប៉ុនហើយមានការ ទាមទារដោយចិន និងតៃវ៉ាន់ ។
នេះគឺជានិន្នាការរបស់រដ្ឋាភិបាលទៅ លើប្រព័ន្ធអប់រំដែលបង្ហាញពីជំហររបស់ខ្លួនលើបញ្ហាជម្លោះទឹកដី និងប្រវត្ដិសាស្ដ្រ ដោយផ្អែកលើក្រសួងអប់រំ និងគោល ការណ៍ណែនាំដែលបានធ្វើវិសោធនកម្មកាលពីខែមករា ឆ្នាំ២០១៤ ៕ ម៉ែវ សាធី