ខេត្តក្រចេះៈ ដើម្បីលើកកំពស់សណ្តាប់ធ្នាប់ តាមទីសាធារណះ ពិសេសតាមទីប្រជំុជន និងសុវត្ថិភាពចរាចរណ៍បន្ថែម ទៅតាមទិសដៅផែនការណែនាំរបស់លោកឧត្តមសេនីយ៍ត្រី លន់ សុផាត ស្នងការនគរបាលខេត្ត នៅថ្ងៃទី១៩ មិនា ឆ្នាំ២០១៦នគរបាលចរាចរណ៍ ដែលកំពុងចុះអនុវត្តច្បាប់លើដងផ្លូវ បានចាប់ឃាត់រថយន្តប្រភេទបែនដឹកដីជាច្រើនគ្រឿង ដែលបានធ្វើអាជីវកម្មមិនគោរពតាមការណែនាំ។ ក្នុងសកម្មភាព ការចាប់ឃាត់នគរបាលចរាចរណ៍ បានតម្រូវអោយម្ចាស់រថយន្តទាំងនោះធ្វើកិច្ច សន្យា នៅរាល់ការដឹកជញ្ជូនត្រូវមានការគ្របស្បៃអោយបានត្រឹមត្រូវ ដើម្បីបញ្ចៀសកំុអោយប៉ះពាល់ដល់សណ្តាប់ធ្នាប់តាមទីសាធារណះ ពិសេសសុវត្ថិភាព ដល់អ្នកធ្វើចរាចរណ៍។ នេះបើតាមការបញ្ជាក់ឲ្យដឹង របស់លោកវរសេនីយ៍ឯក ហន ប៉ូច ស្នងការរងកណ្តាលសណ្តាប់ធ្នាប់ខេត្ត៕ សហការី