មន្ត្រីត្រូវបានទម្លាយរឿងអាស្រូវប្រធានមន្ទីរផែនការខេត្តកំពង់ស្ពឺ​ យ៉ែម ឆន រឿងពុករលួយ? ?

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖​ មន្ត្រីជាច្រើននៅមន្ទីរផែនការខេត្តកំពង់ស្ពឺ បច្ចុប្បន្នកំពុងតែកើត ការក្តៅក្រហាយជាមួយនឹងប្រធានមន្ទីររបស់ខ្លួន ដោយមន្ត្រីទាំងនោះបានរិះ គន់លោកប្រធានមមន្ទីរ យ៉ែម ឆន ថាបានប្រព្រឹត្តអំពើពុករលួយ នឹងរំលោភ អំណាចដោយគាត់ជាប្រធានមន្ទីរផង ជាគណនេយ្យ បេឡាផង ដើម្បីងាយស្រួល ក្នុងការប្រព្រឹត្តអំពើរពុករលួយ។
តាមប្រភពបានអោយដឹងថា លោកប្រធាន យ៉ែម ឆន ដើមឡើយជាប្រធានការិ យាល័យរដ្ឋបាល និងហិរញ្ញវត្ថុ ក្រោយមកបានឡើងជាអនុប្រធានមន្ទីរទទួលបន្ទុក ការងារហិរញ្ញវត្ថុជិតមួយឆ្នាំក៏ត្រូវបានក្រសួងតែងតាំងជាប្រធានមន្ទីរជំនួសលោក ឈឹម សំអាតដែលដល់អាយុចូលនិវត្តន៏នៅថ្ងៃ០១ មេសា ឆ្នាំ២០១៥។​ ហើយការ តែងតាំងលោក យ៉ែម ឆន នេះបានធ្វើអោយមន្ត្រីជាច្រើននៅក្នុងមន្ទីរសំដែងនូវការ មិនពេញចិត្ត ព្រោះនៅមុនពេលតែងតាំងនៅមន្ទីរផែនការខេត្តកំពង់ស្ពឺ បានរៀបចំ បោះឆ្នោតស្ទង់មតិសំរាប់ជ្រើសតាំងជាបេក្ខជនប្រធានមន្ទីរ ដោយក្នុងការបោះ ឆ្នោតនោះមានបេក្ខជនចំនួន០២រូបគឺអនុប្រធានមន្ទីរ អ៊ុំ ដេត និងលោក យ៉ែម​ ឆន ជាលទ្ធផលក្នុងការបោះឆ្នោត លោក អ៊ុំ ដេតទទួលបានការគាំទ្រចំនួន១៨សំឡេង ចំណែកលោក យ៉ែម ឆនទទួលបានការគាំទ្រតែ០៧សំឡេងតែប៉ុណ្ណោះ។ ក្រោយ មកគណ:អភិបាលខេត្ត និងក្រុមប្រឹក្សាខេត្តបានដាក់សំណើរទៅក្រសួងផែនការ នៅបេក្ខជនទាំង០២រូបអោយក្រសួងជាអ្នកជ្រើសរើសប្រធានមន្ទីរ ស្រាប់តែបាន មួយរយ:ក្រសួងបានមកប្រកាសតែងតាំងលោក យ៉ែម ឆនអោយធ្វើជាប្រធានមន្ទីរ តែម្តង។
តាមប្រភពពីមន្ត្រីបានទម្លាយអោយដឹងថា ចាប់តាំងពីរលោក យ៉ែម ឆនទទួលបានការតែងតាំង ជាប្រធានមន្ទីរ នៅខែមេសាឆ្នាំ២០១៥មក រូបគាត់បានប្រឹងប្រែងកម្ចាត់មន្ត្រីសំខាន់ៗជាពិសេសមន្ទីរដែលមានជំនាញកាន់ការងារហិរញ្ញវត្ថុក្រវែងចោលនិងច្បាម យកការងារទាំងនេះមកកាន់ដោយខ្លួនឯង បេឡាក៏ខ្លួនឯង គណនេយ្យក៏ខ្លួនឯង ។ ចំពោះការចំណាយថវិការនៅក្នុងមន្ទីរគឺរូបគាត់មិនបានផ្តល់អោយមន្ត្រីថ្នាក់ក្រោមដឹង សូម្បីតែអនុប្រធានមន្ទីរទាំង០៣រូបក៏គាត់មិនអោយដឹងដែរពីខ្ទង់ចំណាយទាំងអស់។​
បើនិយាយអំពីអំពើពុករលួយរបស់លោក យ៉ែម ឆន តាំងពីគាត់នៅធ្វើជាប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុមកដល់ពេលនេះគឺបានកិបកេងថវិការជាតិក្នុងមួយ ឆ្នាំមានទឹកប្រាក់ខ្ទង់រយលានរៀលស្របពេលដែលអតីតប្រធានមន្ទីរ ឈឹម សំអាត ជិតចូលនិវត្តន៏ លោក យ៉ែម ឆន ក៏បានរត់ការយកតំណែងអនុប្រធានមន្ទីរដោយ កាន់ការងារហិរញ្ញវត្ថុដដែល។
តាមមន្ត្រីបានអោយដឹងថា នៅមន្ទីរផែនការខេត្តកំពង់ស្ពឺសព្វថ្ងៃកំពុងតែមានវិវាទ ដោយសារតែលោកប្រធានមន្ទីរមិនគិតពីសុខទុក្ខមន្ត្រីថ្នាក់ក្រោម ធ្វើអ្វីៗគិតតែប្រ យោជន៏ផ្ទាល់ខ្លួន កិបកេងផលប្រយោជន៏មន្ត្រីថ្នាក់ក្រោម នឹងជឿទៅតាមការញុះ ញង់ពីសំណាក់លោកអតីតអនុប្រធានមន្ទីរ សំ លាស់ ទើ់បធ្វើអោយមន្ត្រីទាំងនោះ កើតការក្តៅក្រហាយ។ នៅក្នុងមន្ទីរក៏អំពាវនាវលោកទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ផែនការចាត់វិធានការលើករណីនេះជាបន្ទាន់។
បើទោះជាមានការលើកឡើងបែបនេះពីមន្ត្រីក៏ដោយ​”នគរដ្រេហ្គន”មិនអាចសុំការបំភ្លឺពីលោកប្រធានមន្ទីររូបនេះនាព្រលប់ម្សិលមិញ៕​ សុខ​ ខេមរា

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print