កូន​ស្វា​ព្រាមចំនួន​ពីរ​ក្បាល​ ត្រូវ​ក្រុម​​អ្នក​អភិរក្ស​ កំពុងតែ​បីបាច់​ថែរក្សា​ដោយ​ដៃ

ចែករំលែក៖

ភ្នំពេញ៖ បេីតាមការបញ្ជាក់របស់​មជ្ឈមណ្ឌល​អង្គរ​សម្រាប់​ការអភិរក្ស​ជីវ​:​ចម្រុះ បានឱ្យដឹងថា​ បច្ចុប្បន្នក្រុមអ្នក​អភិរក្ស​ កំពុងតែ​បីបាច់​​ថែរក្សា​ដោយ​ដៃ​ ក្នុង​ការជួយ​សង្រ្គោះ​កូន​ស្វា​ព្រាម​ចំនួន ២​ក្បាល​នៅ​មជ្ឈមណ្ឌល។​ ហើយ​នៅក្នុង​ចំណោម​កូន​ស្វា​ព្រាម​ទាំងពីរ​ក្បាលនេះ មានកូន​ស្វា​ព្រាម​ញី​មួយ​ក្បាល​ដែល បាន​មកដល់​មជ្ឈមណ្ឌល​ កាលពី ពីរ​ខែ​កន្លះ​មុនមកម្ល៉េះ។ បច្ចុប្បន្ន​កូន​ស្វា​ព្រាម​ញី​មួយ​ក្បាល​នេះ កំពុងតែ​រីក​ធំធាត់​គួរ​ឱ្យ​កត់សំគាល់ ដោយវា​ចាប់ផ្តើម​ប្រែ​ពណ៌​ទៅជា​ខ្មៅ និង​ប្រផេះ​ម្ដង​បន្តិច​ហើយ​។

​មជ្ឈមណ្ឌល​អង្គរ​សម្រាប់​ការអភិរក្ស​ជីវ​:​ចម្រុះ​ បាន​បញ្ជាក់បន្ថែមថា ពេល​ទើបនឹង​កើត កូន​ស្វា​ព្រាម​មាន​ពណ៌​ទឹកក្រូច​ភ្លឺ ហើយ​ពួកវា​ចាប់ផ្ដើម​ប្រែ​ពណ៌​ម្ដង​បន្តិច​ទៅ ជា​ពណ៌​ខ្មៅ និង​ប្រផេះ ដោយ​ចាប់ផ្តើម​ប្រែ​ពណ៌​ដំបូង​ពី​ក្បាល រហូត​ដល់ដៃ កន្ទុយ និង​ជើង​របស់​វា នៅពេលដែល​វា​ធំ​ពេញវ័យ គឺ​ចន្លោះ​ពី​៣​ខែ ទៅ​៥​ខែ បន្ទាប់ពី​កើត​។​

​សូមជម្រាបថា​ ស្វា​ព្រាម​ជា​ប្រភេទ​សត្វ​ដែល​ចូលចិត្ត​រស់នៅ​ជា​ក្រុម ហើយ​មាន​ទំនាក់ទំនង​យ៉ាង ជិតស្និទ្ធ​នឹង​គ្នា​ណាស់​វា​ជាការ​ចាំបាច់​ក្នុងការ​ហ្វឹកហាត់​ជំនាញ​ទាំងនេះ​ពេលដែល​វា នៅ​ក្មេង​។ ដូច្នេះហើយ​ទើប​អ្នក​ថែទាំ​របស់​វា ត្រូវតែ​ឲ្យ​ប្រាកដថា វា​អាច​ចាប់ផ្តើម មាន​ទំនាក់ទំនង​ជាមួយនឹង​ស្វា​ព្រាម​ផ្សេងទៀត​បាន​។​

គួរបញ្ជាក់ថា​ ស្វា​ព្រាម​ធំ​មួយ​ក្បាល​នៅក្នុង​រូបភាព​នេះ​ ក៏បាន​មកដល់ មជ្ឈមណ្ឌល​អង្គរ​សម្រាប់​ការអភិរក្ស​ជីវ​:​ចម្រុះ​ប្រហែលជា​ពីរ ឬ​បី​ឆ្នាំមុន ក្នុងនាម​ជា​កូន​ស្វា​កំព្រា​មួយ​ក្បាល​ដូចជា​វា​ដែរ​ហើយ​ឥឡូវនេះ​វា​នឹង​ក្លាយ ជា​អ្នក​បង្ហាត់​ដ៏​ល្អ សម្រាប់​កូន​ស្វា​ព្រាម​ញី​មួយ​នេះ​៕​ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print