ប៉ោយប៉ែតៈ ក្តិបចោរជាជនសង្ស័យម្នាក់ធ្វើសកម្មភាពលួចកាច់សោរម៉ូតូសម្រេចបានមួយថ្ងៃ ត្រូវកម្លាំងសមត្ថកិច្ចអន្តោប្រវេសន៍ឃាត់ ខ្លួនប្រគល់អោយកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតសាកសួរ កាលពីវេលាម៉ោង៦នឹង៤៥នាទីល្ងាចថ្ងៃទី១៩មីនាឆ្នាំ២០១៦នៅចំណុចច្រកទ្វារអន្តជាតិប៉ោយប៉ែត។
សមត្ថកិច្ចប្រាប់អោយដឹងថាៈ ជនសង្ស័យលួចកាច់សោរម៉ូតូនោះមានឈ្មោះនាវ ស្វិតភេទប្រុសអាយុ១២ឆ្នាំទីលំនៅមិនពិតប្រាកដ។ សមត្ថកិច្ចបញ្ជាក់បន្តថាៈ ជនសង្ស័យរួបនេះធ្វើសកម្មភាពកាច់សោម៉ូតូនៅកន្លែងផ្ញើរម៉ូតូនៅចំណុចក្បាលស្ពាន់.ភូមិក្បាលស្ពានសង្កាត់ក្រុងប៉ោយប៉ែតបានសម្រេច ជាប្រភេទម៉ូតូម៉ាកស្កូពីពណ៏ផ្កាឈូកលាយស កាលពីល្ងាចថ្ងៃទី១៨ខែ.ឆ្នាំដដែល ហើយក្រោយពីធ្វើសកម្មភាពយកម៉ូតូបានសម្រេចជនសង្ស័យរូបនេះបានយកម៉ូតូទៅបិតស្កុត ប្ដូរពណ៏យកមកជិះទៅកន្លែងធ្វើសកម្មភាពដដែលសមត្ថកិច្ចកំណត់មុខសញ្ញាបានក៏ធ្វើការឃាត់ខ្លួនតែម្ដង។ក្រោយពីការឃាត់ខ្លួនយកមករូបគេបានសាកសួរនៅកន្លែងស្នាក់ការអាវុធហត្ថ៥៦៨ ដោយឆ្លើយសារភាពថា គេពិតជាបានធ្វើសកម្មភាពពិតប្រាកដមែន ជាមួយបក្ខពួកគេពីរបីនាក់ទៀត ព្រមទាំងបានធ្វើសកម្មភាពកាច់សោរម៉ូតូក្នុងក្រុងប៉ោយប៉ែតបាន៣ទៅ៤គ្រឿងហើយយកទៅលក់ក្នុងតម្លៃថោកៗទៀតផង។សមត្ថកិច្ចអាវុធហត្ថបន្តថាៈក្រោយពីធ្វើការសាកសួរ រួចរាល់កម្លាំងអាវុធហត្ថស្នាក់ការ៥៦៨ នឹងធ្វើការស្រាវជ្រាវឃាត់ខ្លួនបក្ខពួកក្រុមជនសង្ស័យដែលតែងតែធ្វើសកម្មភាពកាច់សោម៉ូតូបន្តទៀតដើម្បីយកមកចាត់ការតាមច្បាប់ ។ ចំណែកជនសង្ស័យម្នាក់ខាងលើនេះក្រោយពីសាកសួរកម្លាំងនឹងបញ្ជូនទៅមូលដ្ឋានអាវុធហត្ថក្រុងដើម្បីកសាងសំណុំរឿងបញ្ជូនទៅទីបញ្ជាការអាវុធហត្ថខេត្តបន្ទាយមានជ័យចាត់ការតាមនិតិវិធី៎៕ វណ្ណា