ខេត្តព្រះសីហនុៈ នៅវេលាម៉ោង០៩.០០នាទីព្រឹក ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៦ មានប្រជាពលរដ្ឋចំនួន៥៩នាក់ក្នុងនោះ(ប្រុសចំនួន២០នាក់)ដែលមានលំនៅដ្ឋានជាប់និងរបងព្រលានយន្តហោះកងកេង(អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ) ស្ថិតក្នុងភូមិថ្មធំ.ឃុំរាម.ស្រុកព្រៃនប់.ខេត្តព្រះសីហនុបាននាំលើកបដាតវ៉ាសុំអោយសម្តេចតេជោហ៊ុន សែនជួយផ្តល់យុត្តិធម៌ជូនពួកគាត់ដែលត្រូវក្រុមហ៊ុនធ្វើព្រលានយន្តហោះវាស់ដីចំណីផ្លូវចំងាយ២៥ម៉ែត្របូកនិងវាស់ចេញពីរបងព្រលានចំងាយ៥ម៉ែត្រទៀតធ្វើអោយលំនៅដ្ឋានរបស់ពួកគាត់ត្រូវបាត់បង់ទាំងស្រុង។
ការតវ៉ានេះមិនទាន់មានការដោះស្រាយបែបណាទេ តែត្រូវបានបានបញ្ចប់ដកឃ្លាត្រឡប់ទៅលំនៅដ្ឋានរៀងៗខ្លួនវិញនៅវេលាម៉ោង០៩.៣០នាទីថ្ងៃ.ខែ.ឆ្នាំដដែល។ សុខ ខេមរា
...