៧នាក់របួសធ្ងន់ស្រាលដោយសារគ្រោះថ្នាក់ចរាចរណ៏នៅស្រុកបាកាន

ចែករំលែក៖

ខេត្តពោធិ៍សាត់៖​ យ៉ាងហោចមនុស្សប្រុសស្រីចំនួន៧នាក់បានរងរបួសធ្ងន់ស្រាលនៅក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៏រវាងរថយន្តបុករថយន្តនៅស្រុកបាកាន។​
ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង១២និង១៥នាទីថ្ងៃត្រង់ថ្ងៃទី១៩​ ខែមីនា​ ឆ្នាំ២០១៦​ នៅលើកំណាត់ផ្លូវជាតិលេខ៥​ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ២១២+២១៣​ ស្ថិតក្នុងភូមិច្រេស​ ឃុំបឹងខ្នារ​ ស្រុកបាកាន​ ខេត្តពោធិ៍សាត់។​
ប្រភពនានាជុំវិញកន្លែងកើតហេតុនិយាយថាគេឃើញរថយន្ត១គ្រឿងម៉ាកកាមរីបាឡែនពណ៏ទឹកប្រាក់ពាក់ស្លាកលេខ​ ភ្នំពេញ​ ២​ AC ០០២៩​ ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត​ លុះមកដល់ចំណុចខាងលើបានបុកជាមួយរថយន្តមួយគ្រឿងទៀត​ ម៉ាកតូយូតាពីកឹប​ ពណ៏ទឹកប្រាក់ពាក់ស្លាកលេខ​ ២V​ ៣៧៩២​ ខណៈកំពុងធ្វើដំណើរបញ្រ្ចាស់ទិសគ្នា​ ពីកើតទៅលិច​ បណ្ដាលឲ្យរថយន្តបាឡែនធ្លាក់ចូលទៅក្នុងស្រែ​ រងការខូចខាតរថយន្តទាំងសង្ខាងយ៉ាងដំណំនិងរងរបួសធ្ងន់ស្រាលដូចគ្នា។​
ប្រភពពត៌មានពីសមត្ថកិច្ចបានឲ្យដឹងដែរថាអ្នកបើកបរខាងភាគីរថយន្តត្រូវបានគេស្គាល់ឈ្មោះ​ ងួន​ តុងហាន់​ ភេទ​ប្រុសអាយុ២៨ឆ្នាំ​ រស់នៅភូមិ​ សង្កាត់​ ក្រុង​ ​ខេត្តបាត់ដំបង​(របួសស្រាល)និងអ្នករួមដំណើរ២នាក់ទៀត​ ទី១ឈ្មោះ​ ងួន​ ចាន់រី​ ភេទប្រុសអាយុ២៥​ ឆ្នាំ(របួសធ្ងន់)ទី២ឈ្មោះ​ ងួ​ន​ អាង​ ភេទប្រុសអាយុ២៣​ ឆ្នាំ​ (របួសស្រាល)អ្នកទាំង២រស់នៅជាមួយគ្នានិងអ្នកបើកបរ។​ ចំណែកអ្នកបើកបរខាងភាគីរថយន្តពីកឹបឈ្មោះ​ សុខ​ កាក់និកា​ ភេទប្រុសអាយុ​៤៤ឆ្នាំ​ រស់នៅភូមិចម្ការលើ​ ឃុំបឹងខ្នារ​ ស្រុកបាកាន​ ខេត្តពោធិ៍សាត់(របួសស្រាល)និងអ្នករួមដំណើរ៣នាក់ទៀតទី១ឈ្មោះ​ ទត​ ភីរុម​ អាយុ៣៣ឆ្នាំ​ ត្រូវជាប្រពន្ធអ្នកបើកបរ(របួសស្រាល)ទីឈ្មើ​ ឈុង​ ធី​ ភេទប្រុសអាយុ៤៦ឆ្នាំ​ រស់នៅភូមិវត្តជ្រៃ​ ឃុំបឹងខ្នារ​ ស្រុកបាកាន(របួសធ្ងន់)និងទី៣ឈ្មោះ​ យឿទ​ ធា​ ភេទស្រីអាយុ៤២ឆ្នាំ​ រស់នៅភូមិវត្តជ្រែជាមួយគ្នា(របួសធ្ងន់)។​ ប្រភពបន្តទៀតថាចំពោះជនរងរបួសទាំងអស់ត្រូវបានគេបញ្ជុនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកបាកានភ្លាមៗផងដែរ​ ហើយវត្ថុតាងរថយន្តទាំងពីរគ្រឿងសមត្ថកិច្ចនគរបាលការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តយកទៅរក្សាទុករងចាំធ្វើការវាស់វែងដោះស្រាយគ្នាតាមនិតិវិធី​។​

image image image image image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print