ប្រទះឃើញសាកសពបុរសម្នាក់ត្រូវភ្លើងឆេះរោលពេញរាងកាយស្លាប់នៅក្បែរខ្ទមចាំចម្ការ

ចែករំលែក៖

ខេត្តក្រចេះ៖ នគរបាលស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បានឱ្យដឹងថា សាកសពបុរសម្នាក់ត្រូវបានគេប្រទះឃើញស្លាប់នៅក្បែរខ្ទមចម្ការខ្លួនឯង នៅចំនុចទួលខ្នុរ ក្នុងឃុំព្រែកប្រសព្វ ខេត្តក្រចេះ កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៩ខែមីនា ឆ្នាំ២០១៦នេះ ។
ជនរងគ្រោះដែលស្លាប់ដោយសារភ្លើងឆេះនេះមានឈ្មោះ​ គាត ណារ៉ា ភេទប្រុសអាយុ៤៣ឆ្នាំ មានទីលំនៅភូមិត្នោត ឃុំកញ្ច្រៀច ស្រុកកញ្ច្រៀច ខេត្តព្រៃវែង ​និងបានមកស្នាក់នៅធ្វើចម្ការនៅចំនុចកើតហេតុខាងលើ ។
នគរបាលបានអះអាងថា បុរសរងគ្រោះខាងលើ់នេះគឺជាមនុស្សស្រវឹងស្រា សឹងរាល់ថ្ងៃ ហើយនៅថ្ងៃកើតហេតុបុរសម្នាក់នេះបានផឹកស្រាស្រវឹងជោគ រួចដេកនៅលើខ្ទមចាំចម្ការរបស់ខ្លួន ហើយត្រូវភ្លើងឆេះព្រៃ រួចក៏រាលដាលដល់ឆេះខ្ទមដែលបុរសរងគ្រោះកំពុងតែដេកលង់លក់ ក្នុងអាក្ការៈស្រវឹងស្រាជោគ បណ្តាលឆេះស្លាប់តែម្តង ៕កោះទ្រុង

image image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print