ភ្នំពេញ ៖ ជនសង្ស័យម្នាក់បានឡើងរកលួចទទ្រព្យសម្បត្តិប្រជាពលរដ្ឋប៉ុន្តែបែរជាប៉ះចំផ្ទះអ្នកដែលកំពុងតែធ្វើចត្តាឡីស័ក ក៏ត្រូវឃាត់ខ្លួនបាន រួចប្រគល់សមត្ថកិច្ចចាចាត់ការភ្លាមៗតែសមត្ថកិច្ចមិនហ៊ានទទួល ព្រោះតែខ្លាចឆ្លងរាលដាលពេញប៉ុស្តិ៍សមត្ថកិច្ច ទើបចុងក្រោយម្ចាស់ផ្ទះក៏សំរេចចិត្តដោះលែងវិញ ។
ករណីនេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤ទៀបភ្លឺឈានចូល ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ជិតនឹងប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែក្រោម ផ្លូវជាតិលេខ២ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។
ប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានខាងលើនេះ មិនបានអោយស្គាល់អត្តសញ្ញាណនោះឡើយ ។
តាមសម្តីបងប្អូនប្រជាពលរដ្ឋ បានអោយដឹងថា មុនពេលកើតហេតុ ម្ចាស់ផ្ទះ រួមទាំងក្រុមគ្រួសារ បានស្ថិតនៅក្រោមការធ្វើចត្តាឡីស័ក និងបាននាំគ្នាសម្រាកលង់លក់ក្នុងដំណេកដូចសព្វដង ។លុះមកដល់ម៉ោងកើតហេតុ ក៏ស្រាប់តែមានបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ផ្ទះនោះ តាមបណ្ដោយផ្លូវជាតិលេខ២ ជិតប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម បានប្រទះឃើញជនសង្ស័យកំពុងតែចងខ្សែទម្លាក់ឥវ៉ាន់របស់របរផ្សេងៗចុះមកខាងក្រោម ក័ស្រែកធ្វើឲ្យមាការភ្ញាក់ផ្អើល។
ប្រភពខាងលើបានបន្តថា ដោយមានការសង្ស័យ ទើបបងប្អូនប្រជាពលរដ្ឋដែលឆ្លងកាត់នោនោះបានស្រែកថា «ចោរៗ» ធ្វើអោយផ្អើលដល់ជនសង្ស័យលោ.តចុះមកក្រោម រួចរត់គេចខ្លួនតែម្តង។ ប៉ុន្តែពេលនោះក៏ត្រូវបានបងប្អូនប្រជាពលរដ្ឋ នាំគ្នាដេញតាមចាប់ឃាត់ខ្លួនបានមកវិញ រួចក៏ទំនាក់ទំនងហៅសមត្ថកិច្ចអោយមកយកជនសង្ស័យ ។
ពេលសមត្ថកិច្ចប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម បានមកដល់ ហើយក៏ដឹងថា ជនសង្ស័យរូបនេះបានឡើងទៅលួចសម្ភារៈចំផ្ទះដែលកំពុងតែធ្វើចត្តាឡីស័កនោះ ក៏បានរាយការណ៍តាមទូរសព្ទ័ទៅថ្នាក់លើ ហើយក៏ត្រូវថ្នាក់លើប្រាប់ថា មិនហ៊ានឃាត់ខ្លួនជនសង្ស័យរូបនោះទេ ព្រោះយកទៅសួរនាំទៅ ខ្លាចឆ្លងរាលដាលពេញប៉ុស្តិ៍នគរបាល ។
ជនសង្ស័យរូបនោះក៏បានសារភាពថា រូបគេពិតជាបានឡើងលួចទ្រព្យសម្បត្តិ ផ្ទះកំពុងធ្វើចត្តាឡីស័កមែន ហើយពេលនោះដែរ ម្ចាស់ផ្ទះឃើញថា មិនទាន់មានបាត់បង់របស់អ្វីធំដុំ ក៏សម្រេចចិត្តដោះលែងជនសង្ស័យរូបនោះអោយមានសេរីភាពវិញតែម្តង៕
ដោយ៖ អរុណរះ