ចូល​លួចចំ​ផ្ទះ​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័កចាប់បានហើយមិនហ៊ានយកមកប៉ុស្តិ៍ព្រោះក្លាចឆ្លង

ចែករំលែក៖

​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​បានឡើង​រកលួច​ទទ្រព្យសម្បត្តិប្រជាពលរដ្ឋប៉ុន្តែ​បែរជា​ប៉ះ​ចំ​ផ្ទះ​អ្នក​ដែល​កំពុង​តែ​ធ្វើ​ច​ត្តា​ឡី​ស័ក ក៏​ត្រូវ​ឃាត់ខ្លួន​បាន រួច​ប្រគល់​សមត្ថកិច្ច​ចាចាត់ការភ្លាមៗតែសមត្ថកិច្ច​មិន​ហ៊ាន​ទទួល ព្រោះតែ​ខ្លាច​ឆ្លង​រាល​ដាល​ពេញ​ប៉ុស្តិ៍​សមត្ថកិច្ច ទើប​ចុង​ក្រោយ​ម្ចាស់ផ្ទះ​ក៏​សំរេចចិត្ត​ដោះ​លែង​វិញ ។
ករណីនេះបង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺឈានចូល ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២១ ជិត​នឹង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចាក់​អង្រែ​ក្រោម ផ្លូវជាតិ​លេខ​២ ស្ថិត​ក្នុង​សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ ។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យ​ដែល​ឃាត់​ខ្លួនបាន​ខាងលើ​នេះ មិន​បានអោយ​ស្គាល់​អត្តសញ្ញាណ​នោះ​ឡើយ ។

តាមសម្តីបងប្អូន​ប្រជាពលរដ្ឋ បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ ម្ចាស់ផ្ទះ រួម​ទាំង​ក្រុម​គ្រួសារ បាន​ស្ថិត​នៅ​ក្រោម​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក និង​បាន​នាំ​គ្នា​សម្រាក​លង់លក់​ក្នុង​ដំណេក​ដូច​សព្វដង ។លុះ​មក​ដល់​ម៉ោង​កើតហេតុ ក៏​ស្រាប់តែ​មាន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ផ្ទះ​នោះ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២ ជិត​ប៉ុស្តិ៍​នគរបាល​ចាក់​អង្រែ​ក្រោម បាន​ប្រទះ​ឃើញ​ជនសង្ស័យ​កំពុង​តែ​ចងខ្សែ​ទម្លាក់​ឥ​វ៉ា​ន់​របស់របរ​ផ្សេង​ៗ​ចុះ​មក​ខាងក្រោម ក័ស្រែកធ្វើឲ្យមាការភ្ញាក់ផ្អើល។

ប្រភពខាងលើបានបន្ត​ថា ដោយ​មានការ​សង្ស័យ ទើប​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ឆ្លងកាត់​នោនោះបាន​ស្រែ​កថា «​ចោរ​ៗ» ធ្វើ​អោយ​ផ្អើល​ដល់​ជនសង្ស័យ​លោ​.​ត​ចុះ​មក​ក្រោម រួច​រត់គេច​ខ្លួន​តែ​ម្តង។ ប៉ុន្តែ​ពេល​នោះ​ក៏​ត្រូវ​បាន​បងប្អូន​ប្រជាពលរដ្ឋ នាំ​គ្នា​ដេញ​តាម​ចាប់​ឃាត់ខ្លួន​បាន​មក​វិញ រួច​ក៏​ទំនាក់ទំនង​ហៅ​សមត្ថកិច្ច​អោយមក​យក​ជនសង្ស័យ ។

ពេល​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ចាក់​អង្រែ​ក្រោម​ បាន​មក​ដល់ ហើយ​ក៏​ដឹង​ថា ជនសង្ស័យ​រូប​នេះ​បាន​ឡើង​ទៅ​លួច​សម្ភារៈ​ចំ​ផ្ទះ​ដែល​កំពុង​តែ​ធ្វើ​ច​ត្តា​ឡី​ស័ក​នោះ ក៏​បាន​រាយការណ៍​តាម​ទូរ​សព្ទ័​ទៅ​ថ្នាក់លើ ហើយ​ក៏​ត្រូវ​ថ្នាក់លើ​ប្រាប់​ថា មិន​ហ៊ាន​ឃាត់ខ្លួន​ជនសង្ស័យ​រូប​នោះ​ទេ ព្រោះ​យក​ទៅ​សួរនាំ​ទៅ ខ្លាច​ឆ្លង​រាលដាល​ពេញ​ប៉ុស្តិ៍​នគរបាល ។

ជនសង្ស័យ​រូប​នោះ​ក៏​បាន​សារភាព​ថា រូបគេ​ពិតជា​បាន​ឡើង​លួច​ទ្រព្យសម្បត្តិ ផ្ទះ​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​មែន ហើយ​ពេល​នោះ​ដែរ ម្ចាស់ផ្ទះ​ឃើញ​ថា មិន​ទាន់​មាន​បាត់បង់​របស់​អ្វី​ធំដុំ ក៏​សម្រេចចិត្ត​ដោះ​លែង​ជនសង្ស័យ​រូប​នោះ​អោយ​មាន​សេរីភាព​វិញ​តែ​ម្តង​៕

...

ដោយ៖  អរុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print