ប្រជាពលរដ្ឋដែលធ្លាប់ទិញសាច់ជ្រូកនៅផ្សារវាលយន្តក្រុងស្វាយរៀងនិងទិញរបស់របរលក់ដូរនៅផ្សារកំពង់ត្រាចស្រុករមាសហែក សូមប្រញាប់ទៅធ្វេីតេស្តរកមេរោគកូវីដ-១៩ ព្រោះម្ចាស់ទីតាំងខាងលើ មានវិជ្ជមានកូវីដ-១៩

ចែករំលែក៖

ខេត្តស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀងអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់ទិញសាច់ជ្រូកនៅផ្សារវាលយន្តក្រុងស្វាយរៀងនិងទិញរបស់របរលក់ដូរនៅផ្សារកំពង់ត្រាចស្រុករមាសហែក សូមប្រញាប់ទៅធ្វេីតេស្តរកមេរោគកូវីដ១៩ ព្រោះម្ចាស់ទីតាំងខាងលើ មានវិជ្ជមានកូវីដ១៩។

រដ្ឋបាលខេត្តបញ្ជាក់ទៀតថាដោយមាន
ឈ្មោះ ជេត សុផល ភេទប្រុស អាយុ ៦៣ឆ្នាំ មុខរបរជាអ្នកលក់ដូរនៅផ្សារកំពង់ត្រាច និងឈ្មោះ ជេត អុន ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរជាអ្នកលក់ដូរនៅផ្សារកំពង់ត្រាច រស់នៅភូមិតាត្រាវ ឃុំកំពង់ត្រាច ស្រុករមាសហែកនិងទីតាំងផ្សារកំពង់ត្រាច ស្រុករមាសហែក គិតចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១។

រដ្ឋបាលខេត្តបញ្ជាក់ទៀតថា
មានស្រ្តីឈ្មោះ ញ៉ា សុគន្ធា អាយុ ៣០ឆ្នាំ មុខរបរអ្នកលក់សាច់ជ្រូករស់នៅភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀងនិងស្រ្តីឈ្មោះ ញ៉ា សុវណ្ណាវី អាយុ ៣២ឆ្នាំ មុខរបរអ្នកលក់សាច់ជ្រូករស់នៅភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀងនិងទីតាំង
ផ្សារវាលយន្តក្រុងស្វាយរៀង ជ្រុងខាងលិខផ្សារ ដោយគិតចាប់ពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១។

សូមបងប្អូនដែលពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោល សូមធ្វើចត្តាឡីស័កតាមដានសុខភាព អនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់សម្ដេចតេជោហ៊ុនសែន។

ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ #កូវីដ១៩   (#COVID-19) ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត📞088 783 6666 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត ។

សម្រាប់អ្នកដែលមានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕

...

ដោយ៖ យឹម  សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print