​អង្គការ​ដើម្បី​អភិរក្ស​ជីវៈចម្រុះ៖​ តើ​នៅកម្ពុ​ជា​ មាន​ត្រី​ឆ្លាម​ ​និង​ត្រី​បបែល​ប៉ុន្មាន​ប្រភេទ ?

ចែករំលែក៖

ភ្នំពេញ៖​ បេី​តាម​មជ្ឈមណ្ឌល​អង្គការ​​ដើម្បី​អភិរក្ស​ជីវៈចម្រុះ បាន​ឱ្យ​ដឹង​ថា យោង​តាម​ការសិក្សា​ជាច្រើន បាន​បង្ហាញថា ត្រី​ឆ្លាម និង​ត្រី​បបែល​ដែល​អាចមាន​ចំនួន​ទៅដល់ ២៧៣​លាន​ក្បាល ត្រូវបាន​គេ​សម្លាប់​ក្នុង​មួយឆ្នាំៗ​ដើម្បី​ផ្គត់ផ្គង់​ដល់​ផលិតផល​នានា​មានដូចជា​ការសម្លាប់​យក ព្រុយ ឆ្អឹងខ្ចី សាច់​ជាប់​ខ្លាញ់ និង​ថ្លើម​។

​អង្គការដដែល បន្តថា ការនេសាទ​ហួសប្រមាណ​គឺជា​ការគំរាមកំហែង​ដ៏​លើសលប់ ហើយ​ចំនួន​ត្រី​ទាំងនោះ​រាប់សែន​ក្បាល​ត្រូវបាន​គេ​នេសាទ​យក​ផងដែរ​ជា​រៀងរាល់ឆ្នាំ ដែល​ពួកគេ​មាន​គោលដៅ​នេសាទ​យកតែ​ប្រភេទ​ត្រី​ដែល​រស់​នៅតាម​សមុទ្រ​ធំៗ​ប៉ុណ្ណោះ មានដូចជា៖ ត្រី​ធូ​ណា​ជាដើម​។

សូមជម្រាបថា​ នៅលើ​ពិភពលោក​នេះ គេ​បាន​រកឃើញ​នូវ​ប្រភេទ ត្រី​ឆ្លាម ត្រី​បបែល និង​ត្រី​គី​មេ​រ៉ា ជាង​១.២៥០​ប្រភេទ នៅតាម​ឆ្នេរសមុទ្រ​តាម​មហា សមុទ្រ និង​តាម​ប្រព័ន្ធ​ទឹកសាប​មួយចំនួនទៀត​នៅ​ទូទាំង​ពិភពលោក​។ ជាមួយនឹង​កំណត់ ត្រា​ហ្វូ​ស៊ី​ល​ដែលមាន​អាយុកាល​ជាង​៤០០​លាន​ឆ្នាំមុន​ បានបង្ហាញ​ឱ្យដឹងថា ពួកវា​មាន​អាយុ​វែង​ជាង​សត្វ​ដាយ​ណូ​ស័​រ​ទៅទៀត ក៏ប៉ុន្តែ​ពួកវា​កំពុងតែ​ប្រឈម​នឹង ការគំរាមកំហែង​ថ្មីៗ​ជាច្រើន ដែល​អាច​នាំឱ្យ​ពួកវា​ឈានទៅរក​ការវិនាស​ផុត​ពូជ​បាន​។

​ប៉ុន្តែទោះជា​យ៉ាងណាក៏ដោយ​ ការនេសាទ​មួយចំនួន​មាន​ចេតនា​ស្វែង​រកតែ​ត្រី​ឆ្លាម ដើម្បី​កាត់ ព្រុយ​របស់​ពួកវា ហើយ​និង​ធ្វើ​ពាណិជ្ជកម្ម​នាំ​ចេញទៅ​ប្រទេស​នានា​ដូចជា​ប្រទេស ចិន​ជាដើម ដើម្បី​ផ្គត់ផ្គង់​ដល់​ពាណិជ្ជកម្ម​ស៊ុប​ព្រុយ​ត្រី​ឆ្លាម​។ ចំពោះ​ត្រី​បបែល​វិញ គេ​យក​ស្រកី​របស់​វា​ធ្វើជា​ឳ​សថ​បុរាណ​។ រឿង​ដែល​គួរឱ្យ​សោកសង្រេង​នោះ​គឺថា ក្នុង​មួយឆ្នាំៗ គេ​បានសម្លាប់​ត្រី​ឆ្លាម​ចំនួន ៧៣​លាន​ក្បាល ដើម្បី​ផ្គត់ផ្គង់​ដល់​តម្រូវ ការ​នេះ​។

​តើ​អ្នកមាន​ធ្លាប់​ដឹង​ដែរឬទេ​ថា ប្រទេស​កម្ពុជា​យើង​មាន​ត្រី​ឆ្លាម និង​ត្រី​បបែល​ចំនួន ១១​ប្រភេទ ដែល​កំពុងតែ​ធ្លាក់ចុះ​ដោយសារតែ​កត្តា​គំរាមកំហែង​បែបនេះ​?

បន្ថែមពីនេះ​ អង្គការ​​ដើម្បី​អភិរក្ស​ជីវៈចម្រុះ​ បានឱ្យដឹងទៀតថា. យើង​ជាម​នុស្ស​ពឹង​ផ្អែកលើ​ត្រី​ឆ្លាម​ទាំងនោះ ដោយសារតែ ពួកវា​គ្រប់គ្រង​នូវ​ចំនួន​រំពា​តាំងពី​ធំ​រហូតដល់​តូច​ប្រកបដោយ​ប្រសិទ្ធភាព ដែល​រំពា ទាំងនោះ​មាន​រប៉ាយ​រស់នៅ​ពាសពេញ​សមុទ្រ ដោយ​ជួយ​ធ្វើឱ្យ​ស្ថានប្រព័ន្ធ មហាសមុទ្រ​មាន​លំនឹង​បាន​។ បបែល​គឺជា​សត្វរំពា​ដែល​អាស្រ័យ​នៅ​បាតសមុទ្រ ជា​សត្វ​ដែល​ស៊ី​ស្មៅ​តាម​បាតសមុទ្រ និង​ជាស​ត្វ​ដែល​ពូកែ​ធ្វើ​ទីជម្រក​។​

អង្គការ​មួយ​នេះ​ បន្ថែម​ទៀត​ថា​ ទោះបីជា​មនុស្ស​គិត​យ៉ាងណាក៏ដោយ​ក៏​ត្រី​ឆ្លាម​នៅតែ​ជា អ្នកទទួលខុសត្រូវ​លើ​ការស្លាប់​របស់​មនុស្ស​ជា​មធ្យម​មាន​ចំនួន​១០​នាក់​ក្នុង​មួយឆ្នាំៗ​។ បើ​ប្រៀបធៀប​វិញ មនុស្ស​១​នាក់​ក្នុងចំណោម​មនុស្ស​៦៣​នាក់​បាន​ស្លាប់​ដោយសារ តែ​ជំងឺ​ផ្តាសាយ​ធម្មតា ហើយ​មានតែ​១​នាក់​ប៉ុណ្ណោះ​ក្នុងចំណោម​មនុស្ស ៣.៧០០.០០០​នាក់ បាន​ស្លាប់​ដោយសារតែ​ត្រី​ឆ្លាម​ខាំ​។​

​គួរជម្រាបថា​ មាន​មនុស្ស​ចំនួន ៥៩០០០​នាក់ បាន​ស្លាប់​ជារៀងរាល់ឆ្នាំ​ដោយសារ​ការឆ្លង​ជំងឺ​ឆ្កែឆ្កួត​ពីស​ត្វ ដែល​ក្នុងនោះ ៩៩% គឺ​បាន​ឆ្លង ពី​សត្វ​ឆ្កែ​។ ដូច្នេះតាម​ការពិតទៅ ការស្លាប់​ដោយសារ​ត្រី​ឆ្លាម​ខាំ គឺ​កម្រ​កើត មាន​ណាស់​។ គួរឱ្យ​រីករាយ​ត្រេកអរ​ផងដែរ​ដែល​ឥរិយាបថ​អវិជ្ជមាន​ចំពោះ ត្រី​ឆ្លាម​ក៏​កំពុងតែ​មានការ​ផ្លាស់ប្តូ​រហើយ​ខណៈពេល​ដែលមាន​ភ្ញៀ​ង​ទេសចរ​ចំនួន​៦ សែន​នាក់​ធ្វើដំណើរ​ជុំវិញ​ពិភពលោក​ជា​រៀងរាល់ឆ្នាំ ដើម្បី​ស្វែងរក​សត្វរំពា​ដ៏​អស្ចារ្យ ទាំងនេះ​។ ក្នុង​មួយឆ្នាំៗ វិស័យ​ទេសចរណ៍​ត្រី​ឆ្លាម​នេះ​រកចំណូលបាន ៣១៤ លាន​ដុល្លារ ហើយ​គេ​ប៉ាន់ប្រមាណ​ថា ចំណូល​នឹង​កើនឡើង​ទ្វេដង​ក្នុង​រយៈពេល ២០ ឆ្នាំ​ខាងមុខ​។ វិស័យ​អេកូ​ទេសចរណ៍​ត្រី​ឆ្លាម​នេះ​រកចំណូលបាន​ប្រកបដោយ​និរន្តរភាព ទន្ទឹមនឹង​វា​ជួយ​ថែរក្សា​ការពារ​នូវ​ប្រភេទ​សត្វ​និង​ស្ថានប្រព័ន្ធ​របស់​ពួកវា​ពីមួយ​ជំនាន់ ទៅមួយ​ជំនាន់​៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print