សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានរៀបចំពិធីជូនរង្វាន់ជ័យលាភី ប្រឡងគំនូរសិស្សបឋមសិក្សាកម្រិតសាខា ដើម្បីអបអរសាទរខួបលើកទី១៥៣ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម

ចែករំលែក៖

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានរៀបចំពិធីជូនរង្វាន់ជ័យលាភី ប្រឡងគំនូរសិស្សបឋមសិក្សាកម្រិតសាខា ដើម្បីអបអរសាទរខួបលើកទី១៥៣ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ។

សិស្សានុសិស្សដែលមានចូលរួមសរុប ៥១នាក់ មកពី១៧សាលាបឋមសិក្សា ក្នុងស្រុកបន្ទាយស្រី និងស្រុកអង្គរធំ ។ ក្នុងពិធីជូនរង្វាន់ជ័យលាភីគំនូរនេះ សិស្សម្នាក់ៗទទួលបាន ៖ សៀវភៅសរសេរ៦ក្បាល ឃីតសម្ភារៈសិក្សា១ប្រអប់, សាប៊ូក្រអូប១ដុំ, ថ្នាំដុសធ្មេញ១បំពង់, ច្រាសដុសធ្មេញ១, និងថវិកា១០០០០រៀល ។

ម្ចាស់ជ័យលាភីលេខ១ ទទួលបានថវិកា៤០០០០រៀល, លេខ២ទទួលបានថវិកា៣០០០០រៀល និងលេខ៣ទទួលបានថវិកា២០០០០រៀល ។

ដោយឡែកលោកគ្រូ អ្នកគ្រូ ចំនួន២០នាក់ ក្នុងម្នាក់ៗទទួលបាន សារុង១និងថវិកា២០០០០រៀល ៕សុខ​ ខេមរា

image

image

image

...

image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print