ភ្នំពេញ៖ នៅវេលាម៉ោង៩និង១០នាទីព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦នៅចំណុចអង្គភាពកងវិស្វកម្ម ក្រសួងការពារជាតិ ស្ថិតក្នុងក្រុមទី២ ភូមិលូ សង្កាត់ស្វាយប៉ាក មានករណីផ្ទុះកង់រថយន្តបណ្តាលស្លាប់និងរបួសជនរងគ្រោះចំនួន៣នាក់។
សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះរួមមាន ទី១-ឈ្មោះ លី ប៊ុនហ៊ាង ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរបើករបររថយន្ត ស្លាប់ ទី២-ឈ្មោះ ភឹម សូ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរយោធាអង្គភាពវិស្វកម្ម (ជាង) របួសធ្ងន់ និងទី៣-ឈ្មោះ សេត ឌីណា ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរយោធាអង្គភាពកងវិស្វកម្ម (ជាង) របួសធ្ងន់។ ជនរងគ្រោះទាំង២បញ្ជូនទៅមន្ទីរពទ្យយោធា ១-៧៩ ។
សមត្ថកិច្ចបានបន្តថា មុនពេលកើតហេតុ ជាងទាំង២នាក់កំពុងដាក់ដែកធ្វើរបាំងចរាចរណ៍ ហើយតៃកុងឡានបានយកកង់មកផ្សាយ៉ាន់ប៉ុន្កែមិនបានបន្ធូខ្យល់ក៍បណ្តាលឲ្យផ្ទុះតែម្តង ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងសហការណ៍ជាមួយការិយាល័យបច្ចេកទេសកសាងសំរឿងតាមនិតិវិធីច្បាប់ ៕ សុខ ខេមរា