Updated:សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តដំណាក់កាលទី៣ និងកិច្ចប្រជុំត្រួតពិនិត្យវាយតម្លៃវឌ្ឍនភាពប្រចាំឆ្នាំ២០១៥ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញៈនៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តដំណាក់កាលទី៣ និងកិច្ចប្រជុំត្រួតពិនិត្យវាយតម្លៃវឌ្ឍនភាពប្រចាំឆ្នាំ២០១៥ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា (Launching Ceremony of Public Financial Management Reform Program-Stage 3 and Annual Review 2015) ដែលកម្មវិធីនេះរៀបចំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅឯសណ្ឋាគារ សូហ្វីតែល (Sofitel) រាជធានីភ្នំពេញ។

គោលបំណងនៃកម្មវិធីនេះ គឺជាការស្វែងរកធាតុចូលបន្ថែម សំរាប់ជាមូលដ្ឋាននៃការរៀបចំផែនការសកម្មភាពជំហានបន្ទាប់ នៃកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងដើម្បីតាមដានវឌ្ឍនភាពការងារកែទម្រង់ ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលមានឆន្ទៈផ្នែកនយោបាយ និងមានជំនឿជឿជាក់យ៉ាងខ្លាំងទៅលើតួនាទីរបស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ដើម្បីធានាដល់ការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងចូលរួមចំណែកកាត់បន្ថយភាពក្រីក្រប្រកបដោយប្រសិទ្ធភាព។

ក្នុងអំឡុងជិត២ទស្សវត្សរ៍កន្លងទៅនេះ រាជរដ្ឋាភិបាលបានរៀបចំ និងអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឍការ ដោយចាប់ផ្ដើមចេញពីកំណែទម្រង់ នៅថ្នាក់ឃុំ សង្កាត់ នៅឆ្នាំ២០០២ តាមរយៈការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ ដើម្បីប្រែក្លាយរដ្ឋបាល ឃុំសង្កាត់អោយទៅជារដ្ឋបាលថ្នាក់មូលដ្ឋាន ដែលមានធនធាន និងមុខងារក្នុងការផ្ដល់សេវា និងការអភិវឌ្ឍចាំបាច់មួយចំនួននៅតាមមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

ទាក់ទងទៅនឹងការដោះដូរគណៈរដ្ឋមន្ត្រី ក្នុងពេលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន បានផ្ញើរសារធ្ងន់ៗទៅកាន់អ្នកដែលបានរិះគន់មួយចំនួន ដែលថាការដោះដូរនេះមុខចាស់ និងដដែលៗ ដោយសម្តេចបានលើកឡើងថា ការផ្លាស់ប្តូរគណៈរដ្ឋមន្រ្តីនេះ ជាការធ្វើឲ្យមានប្រសិទ្ធភាពការងារ ហើយប្រសិទ្ធភាពការងារមិនស្ថិតលើមុខចាស់ ឬមុខថ្មីនោះទេ តែសំខាន់ចរិកការងារថ្មី ហើយអ្នកថ្មី ក៏មិនប្រាកដថា ផ្លាស់ប្តូរនោះដែរ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកដែលស្រែករិះគន់ការដោះដូរ គណៈរដ្ឋមន្រ្តី
ថាដាក់មុខដដែលៗនោះ ក៏ជាមនុស្សមុខដដែលៗដែរ មិនមានផ្លាស់ប្តូរផង ហើយ
គណបក្សប្រឆាំង ក៏មុខដដែលៗដែរតាំងពីសត្សវត្សរ៍ទី២០មកម្ល៉េះ មិនទាន់មានផ្លាស់ប្តូរនោះទេ។

សម្ដេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍មួយចំនួន ដល់គ្រប់ក្រសួងស្ថាប័នទាំងអស់ ដើម្បីអោយការងារផ្នែកហិរញ្ញវត្ថុនេះកាន់តែមានប្រសិទ្ឋភាពក្នុងនោះមានដូចជា ការលើកកំពស់ភាពជាអ្នកដឹកនាំក្នុងស្ថាប័នក្រសួង ក្នុងពេលនៃការធ្វើកំណែទម្រង់ ការពង្រឹងសមត្ថភាពធនធានមនុស្សក្នុងការសំរេចនៃការធ្វើកំណែទម្រង់ ការលើកទឹកចិត្ត និងផ្ដល់ឳកាសអោយអ្នកដែលមានសមត្ថភាព ក្នុងការបំពេញការងារ មានភាពជា
ម្ចាស់ការក្នុងការទទួលខុសត្រូវក្នុងកាកែទម្រង់ដើម្បីអោយការងារមានប្រសិទ្ធភាព និងគ្រប់ក្រសួងស្ថាប័នត្រូវតែអនុវត្ត អោយ មានប្រសិទ្ធភាព នូវនីតិវិធីនៃការរៀបចំ ការអនុវត្ត ការត្រួតពិនិត្យតាមដាន និងវាយតំលៃលើការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ៕សុខ​ ខេមរា

...

image image image image image image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print