ភ្នំពេញ៖ អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដឹកនាំដោយប្រធានគណៈកម្មាធិការអនុសាខា បានអញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខ ជាមួយស្ត្រីមានផ្ទៃពោះ និងស្ត្រីទើបសម្រាលកូនចំនួន២០គ្រួសារ នៅមណ្ឌលសុខភាពឃ្មួញ ដែលស្ថិតនៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦ ។
លោកប្រធានគណៈកម្មាធិការអនុសាខាបាននាំយកអំណោយមនុស្សធម៌ ចែកជូនក្នុងម្នាក់ៗទទួលបាន កន្សែងពោះគោ១, ថ្នាំដុសធ្មេញ១, ច្រាសដុសធ្មេញ១, ម្សៅកូនក្មេង១កំប៉ុង, មុង១, ភួយ១, និងថវិកាមួយចំនួន ៕ សុខ ខេមរា
...