ការសំណេះសំណាលសាកសួរសុខទុក្ខ ជាមួយស្ត្រីមានផ្ទៃពោះ និងស្ត្រីទើបសម្រាលកូនចំនួន២០គ្រួសារនៅខណ្ឌសែនសុខ

ចែករំលែក៖

ភ្នំពេញ៖ អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដឹកនាំដោយប្រធានគណៈកម្មាធិការអនុសាខា បានអញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខ ជាមួយស្ត្រីមានផ្ទៃពោះ និងស្ត្រីទើបសម្រាលកូនចំនួន២០គ្រួសារ នៅមណ្ឌលសុខភាពឃ្មួញ ដែលស្ថិតនៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦ ។

លោកប្រធានគណៈកម្មាធិការអនុសាខាបាននាំយកអំណោយមនុស្សធម៌ ចែកជូនក្នុងម្នាក់ៗទទួលបាន កន្សែងពោះគោ១, ថ្នាំដុសធ្មេញ១, ច្រាសដុសធ្មេញ១, ម្សៅកូនក្មេង១កំប៉ុង, មុង១, ភួយ១, និងថវិកាមួយចំនួន ៕ សុខ ខេមរា

1468767_964623226926466_682739262647536197_n

10330459_964623223593133_4229867683598716808_n

12140777_964623243593131_8794965372135934612_n

12049711_964623246926464_9210206355584810033_n

12321359_964623266926462_5773521292205759060_n

...

1555590_964623290259793_7710150709103039116_n

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print