រថយន្តដឹកដែករបស់យាយលឹម ក្រឡាប់នៅផ្លូវកែងចូល រោងចក្រផលិតស្រាបៀថៃហ្គ័រ

ចែករំលែក៖

ភ្នំពេញ៖ រថយន្តដឹកដែក ធុនធ្ងន់មួយគ្រឿងរបស់យាយលឹម បានជួបហេតុការណ៍ក្រឡាប់ផ្ងារជើង កាលពីវេលាម៉ោង១៣ និង២០នាទីរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦ នៅចំណុចផ្លូវជាតិលេខ១ បត់ចូលទៅផ្លូវថៃហ្គ័រ ស្ថិតក្នុងភូមិទួលតាចាន់ សង្កាត់ព្រែកឯង ខណ្ឌច្បារ អំពៅ ។

ក្នុងហេតុការណ៍គ្រោះថ្នាក់តែម្នាក់ឯងនេះមិនបណ្តាលឲ្យមានអ្នករងរបួសនោះទេ គ្រាន់តែចាក់ចោលរមូលដែកសន្លឹកសម្រាប់ផលិតចេញជាសង្កសី និងខូចខាតរថយន្តប៉ុណ្ណោះ ។

រថយន្តដែលជួបគ្រោះថ្នាក់ជាប្រភេទរថយន្តសណ្តោង ម៉ាកហ៊ីយ៉ានដាយ ពាក់ស្លាកលេខតាកែវ 3A-2074 អ្នកបើកបរមិនប្រាប់អត្តសញ្ញាណ ឡើយ មានវ័យជាង៣០ឆ្នាំ បើកបររថយន្តអោយក្រុមហ៊ុនដែកយាយលឹម ។

នគរបាលចរាចរខណ្ឌច្បារអំពៅដែលចុះទៅសម្រួលចរាចរបានឲ្យដឹងថា មុនពេលកើតហេតុសាក្សីបានឃើញ រថយន្តដឹកដែក បើកបរក្នុងទិសដៅពីកៀនស្វាយទៅភ្នំពេញ មកដល់ចំណុចផ្លូវកែង អ្នកបើកបររថយន្តបានបត់ចូលទៅផ្លូវថៃហ្គ័រ ។ ពេលកំពុងបត់ស្រាប់តែរមូលដែកបានរេមកបុកជាមួយជញ្ជាំងទ្រុងរថយន្ត បណ្តាលអោយទាញចង្កូតរថយន្តក្រឡាប់តែម្តង បើនិយាយពីកំហុសវិញបង្កឡើងដោយសារតែការដឹករមូលដែកគ្មានបច្ចេកទេស ។ ដោយមិនបង្កអោយមាន អ្នករងរបួសនោះទេ។

ក្រោយកើតហេតុរថយន្តដែលជួបគ្រោះថ្នាក់ត្រូវខាងក្រុមហ៊ុនដែករបស់យាយលឹម បានយករថយន្តស្ទូចមកស្ទូចយកទៅបាត់ មិនឲ្យសមត្ថកិច្ចពិបាកយកទៅថែរក្សានោះឡើយ៕

20160321000355

20160321000355 (1)

20160321000355 (2)

20160321000334

20160321000341

...

ដោយ៖ សណ្តោស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print