លោក ហ៊ុន ម៉ានី បានអញ្ជើញជាអធិបតីភាព និងធ្វើជាវាគ្មិន ក្នុងបទបឋកថា ស្ដីពី «កម្ពុជាឆ្ពោះទៅមុខ» (Go Go Cambodia )

ចែករំលែក៖

ភ្នំពេញៈ​ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦នេះ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា «សសយក» បានអញ្ជើញជាអធិបតីភាព និងធ្វើជាវាគ្មិន ក្នុងបទបឋកថា ស្ដីពី «កម្ពុជាឆ្ពោះទៅមុខ» (Go Go Cambodia ) ជូនដល់សិស្ស-និស្សិត នៅក្នុងសាកលវិទ្យាល័យភ្នំពេញ អន្តរជាតិ (PPIU) ដោយមានការចូលរួមពីសំណាក់លោកស្រី ទេព កូលាប សាកលវិទ្យាធិការ សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ព្រមទាំងសាស្រ្តាចារ្យ និងនិស្សិតជាច្រើននាក់។

នៅក្នុងឱកាសនោះ លោក ហ៊ុន ម៉ានី បានបន្តបង្ហាញបទពិសោធន៍របស់ខ្លួនដើម្បីចែករំលែកដល់យុវជនជំនាន់ក្រោយ ដើម្បីឲ្យពួកគេចេះចាប់យកឱកាស ចេះស្គាល់ឱកាស ចេះស្គាល់ពីខ្លួនឯង ស្គាល់ពីសង្គម ស្គាល់អ្នកនៅជុំវិញខ្លួន និងចេះច្នៃប្រឌិតឱកាស និងពេលវេលាដើម្បីទទួលបានជោគជ័យក្នុងជីវិត។​សុខ​ ខេមរា

image image image image

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print