ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរបស់គណៈប្រចាំការនៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈសំខាន់ៗពីរ៖
– វឌ្ឍនភាពនៃយុទ្ធនាការចាក់វ៉ាក់សាំង និងការត្រៀមលក្ខណៈផ្នែកផែនការសម្រាប់ជំហានបន្ទាប់
– វាយតម្លៃស្ថានការណ៍វិវត្តន៍ថ្មី ការពិភាក្សាផ្នែកយុទ្ធសាស្ត្រទាក់ទងនឹងរបៀបថ្មីដើម្បីឆ្លើយតបការគ្រប់គ្រងនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ ស្ថិតក្រោមអធិបតីភាព លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញ ប្រធានគណៈប្រចាំការនៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩៕ដោយ ស សម
...