លោកស្រី Angela Merkel បង្ហាញការតក់ស្លុតយ៉ាងខ្លាំងពេលឃើញទិដ្ឋភាពនៃការបំផ្លាញដោយគ្រោះទឹកជំនន់

ចែករំលែក៖

អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel មានភាពតក់ស្លុតយ៉ាងខ្លាំងក្រោយពីលោកស្រីអញ្ជើញទៅកាន់ភូមិ Schuld នៅក្នុងរដ្ឋ Rhideland Palatinate ដែលជាតំបន់រងគ្រោះខ្លាំងជាងគេដោយគ្រោះទឹកជំនន់កាលពីសប្តាហ៍កន្លងមក។
នៅល្ងាចថ្ងៃទី១៨ខែកក្កដា លោកស្រី Angela Merkel បានទៅត្រួតពិនិត្យទីតាំងរងគ្រោះដោយទឹកជំនន់ បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង ធ្វើឲ្យទឹកនៅទន្លេ Ahr ជន់ជោរខ្លាំងហូរបំផ្លាញផ្ទះសម្បែងទ្រព្យសម្បត្តិពលរដ្ឋជាច្រើន។
លោកស្រីបង្ហាញការតក់ស្លុតយ៉ាងខ្លាំងពេលឃើញទិដ្ឋភាពនៃការបំផ្លាញដោយគ្រោះទឹកជំនន់ ។ លោកស្រីបញ្ជាក់ថា «វាគួរឱ្យរន្ធត់ណាស់ មិនអាចពិពណ៌នាអំពីការបំផ្លិចបំផ្លាញជាភាសាអាល្លឺម៉ង់នោះឡើយ”។
នៅក្នុងសន្និសីទកាសែតលោកស្រី Merkel បានឱ្យដឹងថា « អាល្លឺម៉ង់គឺជាប្រទេសខ្លាំងក្លា យើងនឹងប្រឆាំងជាមួយច្បាប់ធម្មជាតិ ក្នុងរយៈពេលខ្លីក៏ដូចជារយៈពេលវែង។ យើងត្រូវមានវិធានការទប់ស្កាត់បម្រែបម្រួលអាកាសធាតុ ទើបអាចទប់ស្កាត់គ្រោះធម្មជាតិបាន។
លោកស្រីបញ្ចាក់ថា រដ្ឋាភិបាលនឹងជួយដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់ខាងលើ ។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាល្លឺម៉ង់លោក Scholz បានសន្យាចំណាយប្រាក់ ៣០០លានអឺរ៉ូ ជួយដល់ពលរដ្ឋដែលបាត់បង់ផ្ទះសម្បែងដោយគ្រោះទឹកជំនន់នេះ ៕ដោយ៖ធីរីណា

...

រូបថត៖AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print