ត្រី​ផ្សោត​សមុទ្រ​មួយ​ក្បាលទម្ងន់​ប្រហែល​ជិត​១០០​គីឡូក្រាមងាប់ នៅ​ឆ្នេរ​ពយ​ជំទាវ​ម៉ៅ​ ព្រោះ​ជាប់​មង​អ្នកនេសាទ​

ចែករំលែក៖

ខេត្តព្រះសីហនុ៖ បើតាមមន្ត្រី​ជំនាញ​ជលផលខេត្តព្រះសីហនុ​ បានថ្លែង​នៅថ្ងៃចន្ទទី​១៩​ ខែកក្កដា​ ឆ្នាំ​២០២១នេះថា៖​ ត្រី​ផ្សោតសមុទ្រ​មួយ​ក្បាល ងាប់​អណ្តែត​លើ​ផ្ទៃសមុទ្រ​មក​ទើរ​នៅ​ឆ្នេរ​ពយ​ជំទាវ​ម៉ៅ ក្នុង​ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាលពី​យប់​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃទី​១៩ ខែកក្កដានេះ។​

​​មន្ត្រី​ជលផល បានថ្លែង​បន្តថា​ យោង​តាម​ការពិនិត្យ​របស់​មន្រ្តី​ជំនាញ​ បានគូសបញ្ជាក់ថា​ ត្រី​ផ្សោត​នេះ​មាន​ទម្ងន់​ប្រហែល​ជិត​១០០​គីឡូក្រាម ត្រី​នេះ​មាន​បណ្តោយ​២,២៤​ម​. ទទឹង​០,៦០​ម ជា​ប្រភេទ ផ្សោត​ឃ្លៀច (Indo-Pacific humpoback dolphin)​ឈ្មោល​។

ក្រោយ​កេីត​ហេតុ​ យោងតាម​ការសន្និដ្ឋានពី​មន្ត្រី​ជំនាញ​ជលផល​ បានបញ្ជាក់ថា ត្រី​ផ្សោត​ឃ្លៀច​នេះ បាន​ងាប់​ដោយសារ​ជាប់​ឧបករណ៍​នេសាទ​(​មង​)​របស់​ប្រជា​នេសាទ​សមុទ្រ​។

គួរបញ្ជាក់ថា​ ផ្សោត​ប្រភេទ​នេះ មាននៅ​តំបន់​កោះព្រីង , ឆ្នេរ​ខែម​ខាងមុខ​ឆ្នេរ​រាម ,​ប្រជុំ​កោះរ៉ុង ជា​ប្រភេទ​សត្វ​កម្រ​ដែល​ត្រូវការពារ​ដោយ​អនុក្រឹត្យ​លេខ​១២៣ អ​.​ន​.​ក្រ​៕​ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print