ទីតាំងហាងកាហ្វេយីហោ ប៉ោយប៉ែតថ្មី បង្កប់ល្បែងសុីសងឡូតូ keno យ៉ាងរលូនដោយម្ចាស់ទីតាំងអួតថា បានភ្លើងខៀវពីអធិការខណ្ឌ

ចែករំលែក៖

ភ្នំពេញ ៖ ពិតជាមិនធម្មតាមែន! ទីតាំងហាងកាហ្វេយីហោ ប៉ោយប៉ែតថ្មីបានបើកល្បែងស៉ីសងឡូតូ keno យ៉ាងរលូនដោយម្ចាស់ហាងអួតថាបានភ្លើងខៀវពីអធិការខណ្ឌតើមានរឿងអ្វីត្រូវខ្លាចនោះ។ ទីតាំងល្បែងស៊ីសងយ៉ាងអនាធិបតេយ្យខាងលើនេះស្ថិតនៅតាមបណ្ដោយផ្លូវលេខ១០៥ កែងផ្លូវលេខ២៣៨ ក្នុងមូលដ្ឋានសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ដោយមានការប្រមូលផ្ដុំមនុស្សយ៉ាងច្រើនកុះករក្នុងការលេងល្បែងស៊ីសងឡូតូខាងលើនេះដោយផ្គើននិងមិនចូលរួមអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល និងវិធានការ៣កុំ ៣ការពារ របស់សម្តេចតេជោឡើយ ដែលបច្ចុប្បន្នអាជ្ញាធរគ្រប់ជាន់ថ្នាក់កំពុងយកចិត្តទុកដាក់ចូលរួមបង្ការទប់ស្កាត់ការរីករាលដាល និងដើម្បីកាត់ផ្ដាច់នូវជំងឺកូវីដ-១៩ក្នុងសហគមន៍២០កុម្ភៈឱ្យបានជោគជ័យ។ តែផ្ទុយទៅវិញ អាជ្ញាធរខណ្ឌ៧មករាហាក់មិនយកចិត្តទុកដាក់ពីបញ្ហានេះឡើយ។
ពាក់ព័ន្ធនឹងករណីប្រមូលផ្ដុំគ្នាលេងល្បែងសីុសងខាងលើនេះសារព័ត៌នគរដ្រេហ្គនបានទាក់ទងសុំការបំភ្លឺពីលោកនេត សុីថុន អធិការនៃអធិការដ្ឋាននគរបាលខណ្ឌ៧ មករាតាមទូរស័ព្ទដែរនៅរសៀលថ្ងៃនេះ តែលោកប្រាប់ថាជាប់រវល់មិនបានធ្វើការបកស្រាយអ្វីឱ្យបានច្បាស់ការណ៍នោះទេ៕ដោយ ស សម


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print