ឈ្មោះ ធឿន ប៊ុនពេជ្រ គឺជាពលករមកពីប្រទេសថៃ ត្រូវបានធ្វើតេស្ដរកឃើញវិជ្ជមានមេរោគកូវីដ១៩ (មិនទាន់ត្រូវបានបញ្ជាក់ថា ជាមេរោគប្រភេទថ្មី Delta នៅឡើយ) !

ចែករំលែក៖

ភ្នំពេញ៖  នៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, ឈ្មោះ ធឿន ប៊ុនពេជ្រ គឺជាពលករ មកពី ប្រទេសថៃ ត្រូវបានធ្វើតេស្ដរកឃើញវិជ្ជមានមេរោគកូវីដ១៩ (មិនទាន់ត្រូវបានបញ្ជាក់ថា ជាមេរោគប្រភេទថ្មី Delta នៅឡើយ) !
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានជួប ឬមានទំនាក់ទំនងជាមួយ
ឈ្មោះ ធឿន ប៊ុនពេជ្រ ភេទប្រុស អាយុ៣០ឆ្នាំ ដែលមានទីលំនៅភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមតាមដានសុខភាពរបស់ខ្លួន ឬប្រសិនបើមានអាការៈ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមប្រញាប់ទៅធ្វើតេស្ដ។
សូមរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ប្រសិនបើដឹងពីដំណើរ របស់បុគ្គលខាងលើ ឬអ្នកដែលបានពាក់ព័ន្ធជាមួយបុគ្គលខាងលើនេះ។
មូលហេតុ៖ ឈ្មោះ ធឿន ប៊ុនពេជ្រ គឺជាពលករមកពីប្រទេសថៃ ត្រូវបានធ្វើតេស្ដរកឃើញវិជ្ជមានមេរោគកូវីដ១៩ (មិនទាន់ត្រូវបានបញ្ជាក់ថា ជាមេរោគប្រភេទថ្មី #Delta នៅឡើយ)។ មុនពេលចេញលទ្ធផលបុគ្គលខាងលើ បានរត់គេចចេញពីមណ្ឌលចត្តាឡីស័ក កាលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១៕ ដោយ, សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print