លោកស្រី​កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់តំណាងរៀបចំថ្វាយគ្រឿងរន្តាប់បូជា ជូនលោកឧកញ៉ា ឃ្លាំង មឿង និងលោកស្រី​ ខាន់ ខៀវ សូមឱ្យជំងឺកូវីដ១៩ ចៀសចេញឱ្យឆ្ងាយ

ចែករំលែក៖

ខេត្ត​ពោធិ៍សាត់៖ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោកស្រី​ ហ៊ុន ចាន់ធី ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោកស្រី​កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ បានរៀបចំថ្វាយទានធូបកម្រងផ្កា និងគ្រឿងរន្តាប់បូជា ជូនលោកឧកញ៉ា ឃ្លាំង មឿង និងលោកស្រី​ ខាន់ ខៀវ ទៅតាមគន្លងព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា ក្នុងគោលបំណងបន់ស្រន់សុំសេចក្តីសុខ សេចក្តីចម្រើន និងទឹកភ្លៀង ជាពិសេសសូមឱ្យជំងឺកូវីដ១៩ (Covid-19) បវៀសជាសឆ្ងាយ និងឆាប់ផុតរលត់ ពីខេត្តពោធិ៍សាត់ ខណៈដែលបច្ចុប្បន្នជំងឺនេះកំពុងតែមានសភាពវឹកវរយ៉ាងខ្លាំង នៅទូទាំងប្រទេស និងនៅលើពិភពលោក។

ពិធីនេះត្រូវបានធ្វើឡើង នៅបូជនីយដ្ឋានលោកឧកញ៉ា ដែលមានចម្ងាយប្រមាណ៥គីឡូម៉ែត្រ ពីទីរួមខេត្ត ជាប់ផ្លូវជាតិលេខ៥៥ ស្ថិតក្នុងភូមិកំពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីលោកស្រី ឯម ប៉ុណ្ណា តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ និងជាសមាជិកាប្រតិបត្តិសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ថ្នាក់កណ្តាល និងមន្ត្រីអ្នកមុខអ្នកការជាច្រើនទៀត។

គួរបញ្ជាក់ថា​ ខេត្តពោធិ៍សាត់ ក៏ដូចជាខេត្ត/ក្រុងដ៏ទៃផ្សេងទៀតដែរ គឺមានករណីផ្ទុះឡើងជំងឺកូវីដ១៩ (COVID-19) ដូចគ្នា, ក្នុងនាមថ្នាក់ដឹកនាំខេត្ត និងក្នុងនាមជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ លោក ម៉ៅ ធនិន បានប្រើប្រាស់កម្លាំងសរុប និងមធ្យោបាយសរុប ដើម្បីកាត់ផ្តាច់ការចម្លងឱ្យបានឆាប់រហ័ស និងសូមអំពាវនាវយ៉ាងទទូច សូមឱ្យបងប្អូនប្រជាពលរដ្ឋទូទាំងខេត្ត ត្រូវបន្តការប្រុងប្រយ័ត្នខ្ពស់ និងការពារខ្លួនពីជំងឺដ៏កាចសាហាវនេះ ដោយអនុវត្តនូវវិធានការ «៣កុំ ៣ការពារ» របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាវិធានការនានា របស់ក្រសួងសុខាភិបាល៕ដោយ​៖សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print