ប្រទះឃើញ​បុរស​ជនជាតិ​ចិន​ម្នាក់ ដេកស្លាប់​ក្នុង​បន្ទប់អគារ​សំណង់​ថ្មី​មួយកន្លែង​ នៅ​ក្រុងព្រះសីហនុ​

ចែករំលែក៖

ខេត្ត​ព្រះសីហនុ៖ បើ​យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​នគរបាល​ក្រុងព្រះសីហនុ​ នៅព្រឹក​ថ្ងៃ​អង្គារ​ទី​២០​ ខែកក្កដា​ ឆ្នាំ​២០២១នេះ​ បានឱ្យដឹងថា​ បុរស​ជន​ជាតិចិន​ម្នាក់ ជាជាង​ដែកបាន​ដេកស្លាប់ ក្នុង​បន្ទប់អគារ​សំណង់​ថ្មី​មួយកន្លែង ស្ថិត​ត្រង់ចំណុច​ផ្លូវ​ចុះ​ចម្ការ​តា​ហ៊​ល (​ការដ្ឋាន​សំណង់​) ស្ថិតនៅ​ក្រុមទី​១ ភូមិ​២ សង្កាត់​លេខ​១ ក្រុង​-​ខេត្ត​ព្រះសីហនុ​​។​

របាយការណ៍​ដដែល​ បន្តថា​ សាកសព​បុរស​ជនជាតិ​ចិន​ម្នាក់​នោះ ឈ្មោះ CHEN WEN JIE ឆ្នាំ​កំណើត ១៤/១១/១៩៦៩ មានមុខ​របរ ជាជាង​ដែក កាន់​លិខិត​ឆ្លង ដែន​លេខ EC1711859 ដែលមាន​សុពលភាព ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០២៨​ ត្រូវ​បាន​ប្រទះ​ឃើញ​ដេក​ស្លាប់នៅវេលា​ម៉ោង ៣រសៀល​កាលពី​ថ្ងៃទី​១៩ ខែកក្កដាម្សិលមិញ​នេះ នៅក្នុង​បន្ទប់​ស្នាក់នៅ លេខ​៧ ជាន់​ទី​២១ ។​

​គួរបញ្ជាក់ថា​ យោង​តាម​ការពិនិត្យ និង​ធ្វើ​កោសល្យវិច័យ​របស់សមត្ថកិច្ច​ជំនាញ និង​គ្រូពេទ្យ បាន​សន្និដ្ឋានជា​ជំហាន​ដំបូង​ថា៖ បុរស​ជនជាតិ​ចិនម្នាក់នេះ បាន​ស្លាប់​ដោយសារគាំងបេះដូង​។

ក្រោយ​កេីត​ហេតុ​ សព​ត្រូវបាន​ដឹក​យកមករក្សាទុកនៅ​មន្ទីរពេទ្យបង្អែក​ចំការចេក រង់ចាំ​ការសម្រេច​ពី​ស្ថានទូត និង​ក្រុមគ្រួសាររបស់​សព៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print