រដ្ឋបាលខេត្តសៀមរាប៖ នៅថ្ងៃនេះ ! ជនបរទេសប្រមាណ ២ពាន់នាក់ នៅខេត្តសៀមរាប បានទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩

ចែករំលែក៖

ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាបបានបញ្ជាក់អោយដឹងថា, នៅថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២១នេះ ក្រុមការងារ បានចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនជនបរទេសដោយការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី១ ជូនដល់ជនបរទេសទាំងអស់ដែលកំពុងស្នាក់នៅ និង កំពុងបំពេញការងារក្នុងខេត្តសៀមរាប។ ក្នុងនោះជនជាតិបរទេសចំនួន ២១២០នាក់ បានធ្វើសំណើរមកកាន់រដ្ឋបាលខេត្តសៀមរាប ដើម្បីទទួលបានចាក់វ៉ាក់សាំង តាមការប្រកាសជូនព័ត៌មានរបស់រដ្ឋបាលសាលាខេត្ត ហើយពួកគាត់បានស្ម័គ្រចិត្តមកសាក់វ៉ាក់សាំងកូវីដ-១៩ យ៉ាងច្រើន។

ប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប លោក លីវ សុខុន បានថ្លែងប្រាប់អ្នកសារព័ត៌មាន ថាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃជូនជនបរទេសដែលកំពុងស្នាក់នៅក្នុងខេត្តសៀមរាប បានចាប់ដំណើរការហើយ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ។

លោក លីវ សុខុន បានបន្តថា ជនបរទេសប្រមាណ ២ពាន់នាក់នៅខេត្តសៀមរាប បានទៅចុះឈ្មោះទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ហើយនេះបញ្ជាក់ថា ជនបរទេសមានការជឿទុកចិត្តចំពោះវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលរាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ឲ្យដោយឥតគិតថ្លៃនេះ។

លោក បានបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងជូនពលរដ្ឋនៅខេត្តសៀមរាប ជំហានទី១ បានចាប់ផ្តើមពីក្រុងសៀមរាប កាលពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ខណៈតាមបណ្តាស្រុកទាំង១១ របស់ខេត្តសៀមរាប បានចាប់ផ្តើមកាលពីថ្ងៃទី១៤ ខែកក្កដា ២០២១។
សូមបញ្ជាក់ថា, យុទ្ធនាការចាក់វ៉ាក់សាំងជូនពលរដ្ឋនៅខេត្តសៀមរាប ជំហានទី១ បានចាប់ផ្តើមពីក្រុងសៀមរាប កាលពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ខណៈតាមបណ្តាស្រុកទាំង១១ របស់ខេត្តសៀមរាប បានចាប់ផ្តើមកាលពីថ្ងៃទី១៤ ខែកក្កដា ២០២១។
សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី១៩ ខែកក្កដា​​​ ឆ្នាំ​២០២១​ រកឃើញ​អ្នកឆ្លងថ្មី ៨២៥នាក់ទៀត ជាសះស្បើយ ១,០២២នាក់ និងស្លាប់​ ២១នាក់៖
– ករណីឆ្លងសហគមន៍ ៤០៤នាក់
– អ្នកដំណើរពីបរទេស ៤២១នាក់

គិតត្រឹមព្រឹក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១
– អ្នកឆ្លងសរុប= 68,796 នាក់
– អ្នកជាសះស្បើយ= 61,039 នាក់
– អ្នកស្លាប់= 1,149 នាក់៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print