ប្រជាពលរដ្ឋ១៥២គ្រួសារផ្ទុះការតវ៉ារហូតដល់បិទផ្លូវស្នើសុំឱ្យអាជ្ញាធរជួយរកដំណោះស្រាយរឿងបុគ្គល២នាក់បានសង់ការាសជួសជុលរថយន្តរំលោភយកដីសាលាបុណ្យធ្វើជាកម្មសិទ្ធិ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ប្រជាពលរដ្ឋប្រមាណជា១៥២គ្រួសារបានផ្ទុះការតវ៉ារហូតធ្វើការបិទផ្លូវជាតិលេខលេខ៤៤ចន្លោះគីឡូម៉ែត្រលេខ៨៧និង៨៨ដោយស្នើសុំឲ្យអាជ្ញាធរខេត្តកំពង់ស្ពឺជួយរកដំណោះស្រាយដោយសារតែមានបុគ្គល២រូបបានសាងសង់កន្លែងជួសជុលរថយន្តរំលោភយកដីរួមសាលាបុណ្យធ្វើជាកម្មសិទ្ធិ។ ហេតុការណ៍នេះកើតមាននៅភូមិថ្នល់បំបែក ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺនាព្រឹកថ្ងៃទី២០ ខែកក្កដាឆ្នាំ២០២១នេះ។
តំណាងប្រជាពលរដ្ឋម្នាក់ឈ្មោះ ថៃ ឃី ភេទប្រុស អាយុ៥៦ឆ្នាំបានប្រាប់ឱ្យដឹងថា ដីសាលាបុណ្យរួមក្នុងភូមិនេះគឺប្រជាពលរដ្ឋតែងតែប្រារព្ធធ្វើពិធីបុណ្យភូមិរួមគ្នាតាំងពីអំឡុងឆ្នាំ២០០៦មកម្ល៉េះ។
ដោយមានការឧបត្ថម្ភពីអង្គការអិលនិងប្រជាពលរដ្ឋរៃអង្គៀសប្រាក់គ្នាដើម្បីធ្វើរោងបុណ្យរួមនៅទីតាំងខាងលើនេះ។ ប៉ុន្តែនៅពេលថ្មីៗនាដើមឆ្នាំ២០២១នេះស្រាប់តែមានឈ្មោះ ជា វុធដា ភេទស្រីអាយុ៥៨ឆ្នាំ និងឈ្មោះ សាន ចាន់រតនា ព្រមទាំងប្រពន្ឋឈ្មោះស៊ុយ ណៃ បានធ្វើការាសជួសជុលរថយន្តបិទពីមុខសាលាបុណ្យរួមយកធ្វើជាកម្មសិទ្ឋិផ្ទាល់ខ្លួនកាលពីថ្ងៃទី២៣ ខែមេសាឆ្នាំ២០២១។នៅពេលដែលអ្នកទាំង៣បានសាងសង់ការាសជួសជុលរថយន្តនៅចំពីមុខសាលាបុណ្យភូមិរបស់ពួកគាត់ទាំង១៥២គ្រួសារនោះមកពួកគាត់បានទៅដាក់ពាក្យបណ្តឹងនៅភូមិឃុំ ហើយទោះបីជាលោកមេភូមិលោកមេឃុំទៅហាមឃាត់មិនឲ្យមានការសាងសង់កន្លែងជួសជុលរថយន្តខាងលើនោះក៏ដោយក៏ការហាមឃាត់របស់អាជ្ញាធរភូមិ-ឃុំហាក់គ្មានប្រសិទ្ធភាពទាល់តែសោះសម្រាប់បុគ្គលទាំងនោះ ដោយពួកគេនៅតែបន្តធ្វើដដែល។
ប្រភពដដែលបានបន្តឱ្យដឹងទៀតថាដោយសារអាជ្ញាធរភូមិឃុំហាមឃាត់មិនស្តាប់ទើបប្រជាពលរដ្ឋបាននាំគ្នាទៅដាក់ពាក្យបណ្តឹងនៅសាលាស្រុកថ្ពងបន្តទៀត។ ក្រោយមកលោក គាវ លាងគា អភិបាលស្រុកថ្ពងក៏បានចេញលិខិតឲ្យឈ្មោះជា វុធដា ឈ្មោះសាន ចាន់រតនា ឈ្មោះស៊ុយ ណៃ រុះរើសំណង់ចេញពីដីចំណីផ្លូវជាតិលេខ៤៤មុខសាលាបុណ្យរួមភូមិខាងលើចំនួន៣ដងទៀតផង។ដោយលើកទី១លិខិតនោះចេញកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១, លើកទី២កាលពីថ្ងៃទី៣ខែមិថុនាឆ្នាំ២០២១និងលើកទី៣កាលពីថ្ងៃទី២៣ខែមិថុនាឆ្នាំ២០២១។ ប៉ុន្តែការចេញលិខិតហាមឃាត់របស់លោកអភិបាលស្រុកថ្ពងនៅតែមិនមានប្រសិទ្ធភាពដដែល គឺពួកគេនៅតែមិនព្រមរុះរើសំណង់នោះចេញឡើយ ទើបធ្វើឲ្យប្រជាពលរដ្ឋផ្ទុះការតវ៉ារហូតដល់បិទផ្លូវដើម្បីឲ្យអាជ្ញាធរខេត្តនិងមន្ទីរពាក់ព័ន្ធជួយដោះស្រាយយកដីសាលាបុណ្យរួមមកប្រើប្រាស់ជាប្រយោជន៍រួមវិញ។
ក្នុងការស្នើសុំរបស់ប្រជាពលរដ្ឋទាំង១៥២គ្រួសារនោះគឺមាន៤ចំណុចទី១-សុំឱ្យរុះរើរោងដែកដែលធ្វើពីមុខរោងសាលាបុណ្យភូមិនោះចេញ។
ទី២-សូមឱ្យអាជ្ញាធរមានសមត្ថកិច្ចជួយដោះស្រាយពួកគាត់ឲ្យបានលឿន។
ទី៣-សុំកំណត់ទីតាំងរោងបុណ្យចាស់ដែលមានដីប៉ុន្មានយកត្រឹមនោះវិញ និងទី
៤-សូមសមត្ថកិច្ចជំនាញចេញបណ្ណកម្មសិទ្ធិស្របច្បាប់ឲ្យប្រជាពលរដ្ឋនៅលើដីរោងបុណ្យនោះទុកជាសម្បិត្តរួមភូមិ៕

...

ដោយ៖ ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print