រឡូ​រអិល​បុក​ចូល​ផ្ទះ​បណ្ដាល​ឲ្យ​ស្លាប់​កុមា​រា​ម្នាក់​

ចែករំលែក៖

ខេត្តពោធិ៍សាត់​៖​ រឡូ​កិន​ដី​ រអិល​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​បណ្ដាល​ឲ្យ​កិន​កុមា​រា​ម្នាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​១៥​នាទី​ព្រឹក​ ថ្ងៃ​ទី​២១​ ខែមីនា​ ឆ្នាំ​២០១៦​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៥​ ត្រង់​ចំណុច​ភ្នំ​អូរ​១៧​ ស្ថិត​ក្នុងភូមិ​ដីក្រហម​ ឃុំ​អន្លង់​រាប​ ស្រុក​វាល​វែង​ ខេត្តពោធិ៍សាត់​ ។​

​លោក​ អនុសេនីយ៍ឯក​ ពុធ​ ប៊ុ​ន​ឈឿ​ន​ មេ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​វាល​វែង​បាន​ឲ្យ​ដឹង​ថា​ កុមា​រា​រង​គ្រោះ​ឈ្មោះ​ លី​ សៀ​វល័យ​ អាយុ​ ២​ឆ្នាំ​ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ ក្នុង​បន្ទុកគ្រួសារ​ឪពុក​ម្ដាយ​ឈ្មោះ​ ពេ​ជ​ ឆាយ​តេ​ង​ អាយុ​៤០​ឆ្នាំ​ មុខរបរ​យោធា​សឹក​រង​ស្រុក​។​

​លោក​មេបញ្ជាការ​បន្ត​ថា​ ហេតុការណ៍​នេះ​បង្ក​ឡើង​ដោយ​គ្រឿងចក្រ​ អា​ឡូ​ បង្ហាប់ដី​មួយ​គ្រឿង​ ព​ណ៍​លឿង​ បើកបរ​ដោយ​ឈ្មោះ​ សៅ​ ឌី​ ភេទ​ប្រុស​ អាយុ​ ២១​ ឆ្នាំ​ រស់នៅ​ភូមិ​ត្រពាំង​ត្រោក​ ឃុំ​ប្រាំបី​មុំ​ ស្រុក​ថ្ពង​ ខេត្តកំពង់ស្ពឺ​ ។​

​លោក​អនុសេនីយ៍ឯក​បន្ត​ទៀត​ថា​ ករណី​ខាងលើ​នេះ​តាម​ការ​បញ្ជាក់​ពី​ សាក្សី​ឃើញ​ហេតុ​ការ​ណ៏​នៅ​ទីនោះ​ត្រូវ​បាន​គេ​សង្ស័យ​អាច​គ្រឿងចក្រ​នេះ​ មាន​បញ្ហា​ផ្នែក​ម៉ាស៊ីន​ រឺ​អ្នកបញ្ជា​ក៏​ថា​បាន​ ព្រោះ​សុខៗ​ស្រាប់តែ​គេ​ឃើញ​រអិល​បុក​ចូល​ក្នុងផ្ទះ​ បណ្ដាល​ឲ្យ​ស្លាប់​កុមា​រា​ម្នាក់​បែប​នេះ​ ហើយ​វត្ថុ​តាង​គ្រឿងចក្រ​បង្ក​ត្រូវ​បាន​សមត្ត​កិច្ច​នគរបាល​យក​ទៅ​រក្សា​ទុក​ រង​ចាំ​ ដោះស្រាយ​គ្នា​តាម​ផ្លូវច្បាប់​ នៅ​អធិការដ្ឋាន​នគរ​ស្រុក​វាល​វែង​ ៕​ ប៉ឹម​ ពិន​

IMG-20160321-WA0110 copy

IMG-20160321-WA0109 copy

...

IMG-20160321-WA0108 copy

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print