កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខឃាត់ខ្លួនអ្នកកត់កន្ទុយលេខនិងអ្នកចាក់ប្រុសស្រី៣នាក់

ចែករំលែក៖

ភ្នំពេញ៖ អ្នកកត់កន្ទុយលេខប្រុសស្រី៣នាក់ត្រូវបានកម្លាំងរបស់អធិការដ្ឋានខណ្ឌសែនសុខធ្វើការបង្រ្កាបនិងឃាត់ខ្លួនបានជាបន្តបន្ទាប់នៅសង្កាត់ក្រាំងធ្នង់និងសង្កាត់ទឹកថ្លា។

ករណីឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ខាងលើនេះបានធ្វើឡើងចំនួន២ទីតាំង ទី១ក្នុងផ្សារឈូកមាស​ ភូមិក្រាំងអង្រ្កង សង្កាត់ក្រាំធ្នង់ ខណ្ឌនិងទី២នៅចំណុចក្រោយវត្តទឹកថ្លា ផ្លូវលំ ផ្ទះលេខ៧៩ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា​ ខណ្ឌសែនសុខ កាលពីវេលាម៉ោង០៣និង១៥នាទីរសៀល ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦ ។

លោក ម៉ក់ មី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងធ្នង់និងលោក សុខ សុផល នាយបុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាបានអោយដឹងថា ដោយមានការបញ្ជាពីលោក វរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌបានបើកកិច្ចប្រជុំនិងដាក់បទបញ្ជាអោយនគរបាលប៉ុស្តិ៍ទាំង៤ត្រូវតែធ្វើការបង្ក្រាបអោយបាននៅបទល្មើសល្បែងសុីសងនៅក្នុងមូលដ្ឋានជាពិសេសល្បែងកត់កន្ទុយលេខនេះ ទើបកំលាំងនគរបាលប៉ុស្តិ៍ខាងលើបានចុះបង្ក្រាបនិងឃាត់ខ្លួនបានជនសង្ស័យប្រុសស្រីទាំង៣នាក់ខាងលើរួមនិងវត្ថុតាងតែម្តង។

សមត្ថកិច្ចបានអោយដឹងថា អ្នកកត់កន្ទុយលេខដែលឃាត់ខ្លួនខាងលើនេះទី១​ មានឈ្មោះ ឡាយ គន្ធា ភេទស្រីអាយុ៤២ឆ្នាំ មុខរបរលក់ដូរនៅឈូកមាសសង្កាត់ក្រាំធ្នង់ និងស្នាក់នៅភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ(អ្នកកត់កន្ទុយលេខ) ទី២ឈ្មោះ តាន់ សុខណា ភេទស្រីអាយុ២៩ឆ្នាំ មុខរបរលក់បាយម្ហូប ស្នាក់នៅផ្ទះលេខ៧៩ផ្លូវលំ ភូមិចុងថ្នល់ខាងលិចសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ(អ្នកកត់កន្ទុយលេខ) និងទី៣មានឈ្មោះ មានឈ្មោះ គឹម យ៉ុង ភេទប្រុសអាយុ៤៨ឆ្នាំមុខរបររត់ម៉ូតូឌុបស្នាក់នៅផ្ទះជួល ភូមិចុថ្លាល់ខាងលិច សង្កាត់ទឹកថ្លាខណ្ឌសែនសុខ(អ្នកចាក់) ។

សមត្ថកិច្ចបញ្ជាក់ថាសម្ភារដកហូតមានក្រដាសសំរាប់កត់មួយចំនួន​និងប្រាកពីកន្លែងមានចំនួន១២៣មុឺនរៀលនិងប្រាក់ដុល្លាចំនួន៦០ដុល្លា ម៉ាសុីនព្រីន១​ ម៉ាសុីនគិតលេខ១រួមនិងសៀវភៅគាត់ឆ្នោតមួយចំនួនទៀត៕

image

image

image

image

image

...

ដោយ៖  តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print