នគរបាល​ខេត្ត​កំពង់ចាម​ រយៈ​ពេល​២ថ្ងៃ​ ឃាត់បានជន​សង្ស័យ​៧នាក់​ ពាក់​ព័ន្ធ​គ្រឿងញៀន​

ចែករំលែក៖

ខេត្តកំពង់ចាម​ ៖​ កម្លាំងជំនាញការិយា​ល័យប្រឆាំងគ្រឿង​ញៀនខេត្តកំពង់ចាម​ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជីវ សេងរស់បានបេីកការបង្ក្រាប ករណីជួញដូរ​ ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០២ករណី​ ដោយប្រេីវិធានញុះញង់​ ហេីយ​បានឃាត់ខ្លួនជនសង្ស័យបានចំនួន០៥នាក់ប្រុស​នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ម្សិលមិញ​នេះ​ បន្ទាប់ពីទទួល​បានចម្លើយសារភាពរបស់ជនសង្ស័យដែលបង្គ្រាបនិងឃាត់ខ្លួនបានកាលពីថ្ងៃទី១៩​ ខែកក្កដា​ ឆ្នាំ​២០២១កន្លងទៅ​ថ្មីៗ​នេះ​ ។

លោកឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀនបានអោយដឹងថា​ លោកឧត្តមសេនីយ៍ទោ ឯម​ កុសល​ ស្នងការនគរបាលខេត្តកំពង់ចាម​ និងទទួលបាន​ ការ​សម្របសម្រួល​ពីលោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជ​អាជ្ញា​នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម​ បានចាត់​បញ្ជាឲ្យកម្លាំងជំ​នាញលោក​ចុះសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកបាធាយ កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃឈរ និង កម្លាំងអធិការដ្ឋាននគរបាលស្រុកជើងព្រៃ បេីកកិច្ចប្រតិបត្តិការចុះបង្ក្រាប ករណី ជួញដូរ​ ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០២ករណី​ (ដោយប្រេីវិធានញុះញង់) ឃាត់ខ្លួនជនសង្ស័យបានចំនួន០៥នាក់​ប្រុស។ ចំពោះ​ជនសង្ស័យទាំង ០៥នាក់ខាងលើបានធ្វើតេស្តសំណាកកូវីដ​១៩ជាលទ្ធផល(អវិជ្ជមាន)ទាំង០៥នាក់ ។​ឯវត្ថុតាងដកហូតបានរួមមាន​ ៖​ ថ្នាំញៀនចំនួន ១០កញ្ចប់ និង ទូរស័ព្ទដៃចំនួន ០៥គ្រឿង ។

លោកបន្តថា​ លុះរហូតមកដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចយើងបានបន្តសហការជាមួយអធិកា​រដ្ឋានខណ្ឌព្រែកព្នៅ រាជនីភ្នំពេញនិងប៉ុស្តិ៍នគបាលរដ្ឋបាល ព្រែកព្នៅបានធ្វើការ​ស្រាវឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់(០១ស្រី)ទៀតមានឈ្មោះដូច​ ខាងក្រោម​ ៖​
១.ឈ្មោះ ចាំង ធីយីន ភេទស្រីអាយុ២៥ឆ្នាំ ជនជាតិវៀតណាម មុខរបរនៅផ្ទះ ទីលំនៅភូមិគីឡូ៩ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវក្រុងភ្នំពេញ រាជធានីភ្នំពេញ។
២.ឈ្មោះ ចាំង យាងកុងអាយុ៤១ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងដែក ទីលំនៅភូមិផ្សាលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ក្រុងភ្នំពេញ រាជធានីភ្នំពេញ។

ជនសង្ស័យទាំង ០២នាក់ខាងលើបានធ្វើតេស្តសំណាកកូវីដ១៩ជាលទ្ធផល(អវិជ្ជមាន)ទាំង០២នាក់ ។

ដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សរសង្សយ័ជាថ្នាំញៀនចំនួន៣៥កញ្ចប់(ធំ៣កញ្ចប់)ជញ្ចីងចំនួន០២ ដាវ០១និងសម្ភារវេចខ្ចប់ ០១ចំនួន ៕

...

ដោយ៖  វណ្ណៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print