ខេត្តកំពង់ចាម ៖ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជីវ សេងរស់បានបេីកការបង្ក្រាប ករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០២ករណី ដោយប្រេីវិធានញុះញង់ ហេីយបានឃាត់ខ្លួនជនសង្ស័យបានចំនួន០៥នាក់ប្រុសនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ម្សិលមិញនេះ បន្ទាប់ពីទទួលបានចម្លើយសារភាពរបស់ជនសង្ស័យដែលបង្គ្រាបនិងឃាត់ខ្លួនបានកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ ។
លោកឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀនបានអោយដឹងថា លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងទទួលបាន ការសម្របសម្រួលពីលោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចាត់បញ្ជាឲ្យកម្លាំងជំនាញលោកចុះសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកបាធាយ កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃឈរ និង កម្លាំងអធិការដ្ឋាននគរបាលស្រុកជើងព្រៃ បេីកកិច្ចប្រតិបត្តិការចុះបង្ក្រាប ករណី ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០២ករណី (ដោយប្រេីវិធានញុះញង់) ឃាត់ខ្លួនជនសង្ស័យបានចំនួន០៥នាក់ប្រុស។ ចំពោះជនសង្ស័យទាំង ០៥នាក់ខាងលើបានធ្វើតេស្តសំណាកកូវីដ១៩ជាលទ្ធផល(អវិជ្ជមាន)ទាំង០៥នាក់ ។ឯវត្ថុតាងដកហូតបានរួមមាន ៖ ថ្នាំញៀនចំនួន ១០កញ្ចប់ និង ទូរស័ព្ទដៃចំនួន ០៥គ្រឿង ។
លោកបន្តថា លុះរហូតមកដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចយើងបានបន្តសហការជាមួយអធិការដ្ឋានខណ្ឌព្រែកព្នៅ រាជនីភ្នំពេញនិងប៉ុស្តិ៍នគបាលរដ្ឋបាល ព្រែកព្នៅបានធ្វើការស្រាវឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់(០១ស្រី)ទៀតមានឈ្មោះដូច ខាងក្រោម ៖
១.ឈ្មោះ ចាំង ធីយីន ភេទស្រីអាយុ២៥ឆ្នាំ ជនជាតិវៀតណាម មុខរបរនៅផ្ទះ ទីលំនៅភូមិគីឡូ៩ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវក្រុងភ្នំពេញ រាជធានីភ្នំពេញ។
២.ឈ្មោះ ចាំង យាងកុងអាយុ៤១ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងដែក ទីលំនៅភូមិផ្សាលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ក្រុងភ្នំពេញ រាជធានីភ្នំពេញ។
ជនសង្ស័យទាំង ០២នាក់ខាងលើបានធ្វើតេស្តសំណាកកូវីដ១៩ជាលទ្ធផល(អវិជ្ជមាន)ទាំង០២នាក់ ។
ដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សរសង្សយ័ជាថ្នាំញៀនចំនួន៣៥កញ្ចប់(ធំ៣កញ្ចប់)ជញ្ចីងចំនួន០២ ដាវ០១និងសម្ភារវេចខ្ចប់ ០១ចំនួន ៕
ដោយ៖ វណ្ណៈ