អភិបាល​ខេត្ត​ព្រៃវែង​៖​ ចូលរួម​កិច្ចប្រជុំវិសាមញ្ញលើកទី៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត តាមរយៈប្រព័ន្ធ​អនឡាញ​ (Online Zoom)

ចែករំលែក៖

ខេត្ត​ព្រៃវែង​៖​ លោក​ ជា​ សុមេធី​ អភិបាល​ នៃ​គណៈអភិបាលខេត្តព្រៃវែង​ នៅព្រឹក​ថ្ងៃពុធ ១២កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ បានចូលរួមក្នុងកិច្ចប្រជុំវិសាមញ្ញលើកទី៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង ក្រោមអធិបតីភាពលោក ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង ដែលបានប្រព្រឹត្តទៅតាមរយៈប្រព័ន្ធអនឡាញ ហ្សូម (Online Zoom)។

ក្នុងឱកាសនោះដែរ​ ក៏មានការអញ្ជើញចូលរួមពី លោក​ លោកស្រី​ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោកអភិបាលរង នៃគណៈអភិបាលខេត្ត លោកនាយក នាយករងរដ្ឋបាលខេត្ត លោកនាយកទីចាត់ការ ប្រធានអង្គភាពចំណុះរចនាសម្ព័ន្ធសាលាខេត្ត លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរអង្គភាព និងអស់លោក លោកស្រីពាក់ព័ន្ធមួយចំនួនទៀត។

កិច្ចប្រជុំវិសាមញ្ញលើកទី៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង មានរបៀបវារៈចំនួន៤ យកមកពិនិត្យ និងពិភាក្សារួមមាន​ ដូចខាងក្រោម​៖

*១-ពិនិត្យ និងអនុម័ត​ លើការកសាងផែនការយុទ្ធសាស្ត្រថវិការឆ្នាំ២០២២-២០២៤ និងការរៀបចំគម្រោងចំណូលចំណាយថវិការសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ របស់មន្ទីរសុខាភិបាល និងទីភ្នាក់ងារប្រត្តិបត្តិការពិសេស របស់ខេត្តព្រៃវែង។

*២-ពិនិត្យ និងអនុម័ត លើកការរៀបចំគម្រោងចំណូលចំណាយថវិការរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ និងការរៀបចំផែនការយុទ្ធសាស្ត្រថវិការរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រងឆ្នាំ២០២២-២០២៤។

*៣- ពិនិត្យ និងអនុម័ត លើការបែងចែកតួនាទី ភារកិច្ចរបស់គណៈអភិបាលខេត្ត។

*៤- បញ្ហាផ្សេងៗ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print