ភ្នំពេញ៖ ដោយសារកំណើនភ្ញៀវទេសចរណ៍បរទេសបានហូរចូលមកទស្សនានៅក្នុងព្រះរាជា ណាចក្រកម្ពុជាអច្ឆរិយពីមួយឆ្នាំទៅមួយឆ្នាំឥតឈប់ ក្រោមការដឹកនាំប្រកបដោយគតិបណ្ទិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាកម្ពុជា និង ដើម្បីអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ នេត សាវឿន ថ្នាក់ដឹកនាំរបស់នាយកដ្ឋាននគរបាលទេសចរណ៍អគ្គស្នងការដ្ឋាននគរបាលជាតិក្រ សួងមហាផ្ទៃបានខិតខំប្រឹងប្រែងការពារសន្តិសុខ សុវតិ្ថភាពយ៉ាងយកចិត្តទុកដាក់បំផុតជូនភ្ញៀវ ទេសចរណ៍ជាតិ និងអន្តរជាតិប្រកបដោយប្រសិទ្ធភាពខ្ពស់។
សកម្មភាពរស់រវើក និងភាពស្និតស្នាលរាក់ទាក់របស់មន្ត្រីនគរបាលទេសចរណ៍ដែលចុះ បំពេញភារកិច្ចរបស់ខ្លួននៅតាមបណ្តាលគោលដៅ និងតំបន់រម្មនីយដ្ឋានទេសចរណ៍នៅក្នុងរាជធានីភ្នំពេញ គឺស្តែងចេញពីភាពម៉ឺងម៉ាត់ក្នុងការងារប្រកបដោយប្រសិទ្ធភាព បង្កឲ្យភ្ញៀវទេសចរ បរទេសមានភាពកក់ក្តៅមកលើកម្លាំងសមត្ថកិច្ចនគរបាលទេសចរណ៍។ កម្លាំងនគរបាលទេស ចរណ៍ក្រោមការដឹកនាំផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក ញាណ វិបុល ប្រធាននាយកដ្ឋាន នគរបាលទេសចរណ៍ ក៏ដូចជាអគ្គស្នងការនគរបាលជាតិនាយឧត្តមសេនីយ៍ នេត សាវឿន បានអនុវត្តយ៉ាងម៉ឺងម៉ាត់តាមបទបញ្ជាស្តីពីការកាត់បន្ថយកង្វល់ និងការភ័យខ្លាចរបស់ពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ក្នុងនោះដោយបានយកចិត្តទុកដាក់លើបញ្ហាមួយចំ នួនដូចជាកាត់បន្ថយបទល្មើសលួច ឆក់ ប្លន់ និងបានយកចិត្តទុកដាក់រៀបចំក្រុមប្រចាំបញ្ជា ថ្នាក់ជាតិរហូតដល់ថ្នាក់មូលដ្ឋានសម្រាប់ដោះស្រាយគ្រប់បាតុភាពជាយថាហេតុផងដែរ។
ដោយស្ថានភាពនយោបាយ សេដ្ឋកិច្ច និងសន្តិសុខ សុវតិ្ថភាពមានលក្ខណៈបានកាន់តែ ប្រសើរបានជំរុញធ្វើឲ្យសង្គមជាតិទទួលបាននូវការអភិវឌ្ឍន៍លើគ្រប់វិស័យ។ កត្តាទាំងនេះបាន ធ្វើឲ្យវិស័យឧស្សាហកម្មឥតផ្សែងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិបានចូលមកទស្សនាព្រះរា ជាណាចក្រកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិនានា ដែលនាំឲ្យវិស័យទេសចរណ៍នៅកម្ពុជា មានការរីកចម្រើនជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ កត្តាទាំងនេះក៏បានទាមទារឲ្យសមត្ថកិច្ចពាក់ ព័ន្ធត្រូវយកចិត្តទុកដាក់ពង្រឹងសន្តិសុខ សុវតិ្ថភាព សណ្តាប់ធ្នាប់ របៀបរាបរយឲ្យកាន់តែល្អប្រសើរថែមទៀត ក្នុងគោលបំណងធានាឲ្យភ្ញៀវទេសចរណ៍ទាំងអស់កាន់តែមានភាពកក់ក្តៅនិង មានជំនឿយ៉ាងមុតមាំមកលើសមត្ថកិច្ចកម្ពុជា។
គួររំលឹកផងដែរថា ដោយមើលឃើញនូវភាពចាំបាច់មិនអាចខ្វះបាននោះ នាយឧត្តម សេនីយ៍អគ្គស្នងការនគរបាលជាតិ នេត សាវឿន បានផ្តល់នូវរថយន្តនិងម៉ូតូជូនដល់នគរបាល ទេសចរណ៍ នៃស្នងការដ្ឋានរាជធានី ខេត្ត ក្រុងដើម្បីជួយសម្រួលដល់ការលំបាកក្នុងការបំពេញ ភារកិច្ចការពារសន្តិសុខ សុវតិ្ថភាព សណ្តាប់ធ្នាប់ដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលចូល មកទស្សនាកម្សាន្តនៅរម្មនីយ៍ដ្ឋាននានានៅក្នុងភូមិសាស្ត្រទទួលខុសត្រូវ។ ដោយឡែករថយន្ត និងម៉ូតូទាំងនេះក៏ត្រូវតែថែរក្សាឲ្យបានយូរអង្វែង និងចៀសវាងការប្រើប្រាស់ខុសគោលដៅជាដាច់ខាត៕ តាឡឹម