ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បន្តកសាងអង្គភាព និងបង្កបង្កើនផលចិញ្ចឹមសត្វ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ​៖​ ក្រោមការដឹកនាំរបស់ លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បានលើកកម្ពស់ស្មារតីគ្រួសារ អនុវត្តយ៉ាងម៉ឺងម៉ាត់នូវរាល់បទបញ្ជា សេចក្តីណែនាំ សេចក្តីកំណត់ និងផែនការផ្សេងៗរបស់ថ្នាក់លើទទួលបានលទ្ធផលល្អប្រសើរ។​ នេះបេី​យោង​តាមរយៈ​ផេកផ្លូវការ​របស់​យោធភូមិភាគទី៥​ បានបញ្ជាក់​នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​២២​ ខែកក្កដា​ ឆ្នាំ​២០២១។

ក្រៅពីភារកិច្ចស្នូល ការងារទប់ស្កាត់ប្រជាពលរដ្ឋឆ្លងដែនខុសច្បាប់ និងបានចូលរួមសហការបិទខ្ទប់មួយចំនួននោះ ទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បន្តចាក់បេតុង ក្នុងបរិវេណទីបញ្ជាការ និងបង្កបង្កើនផល ចិញ្ចឹមសត្វ ដាំដុះដំណាំផ្សេងៗ ដើម្បីធានាក្នុងការស្នាក់នៅ និងលើកស្ទួយជីវភាពរស់នៅរបស់កងទ័ពនិងគ្រួសារ បានមួយកម្រិតថែមទៀត ជាពិសេសគឺធានាបាននូវការហូបចុករបស់បងប្អូននៅតាមបន្ទាត់ព្រំដែន បន្ថែមលើគោលរបប របស់ប្រមុខរាជរដ្ឋាភិបាល។

ដោយមានការយកចិត្តទុកដាក់ពីសំណាក់លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក លោកតែងតែផ្តល់សម្ភារៈថវិកាសម្រាប់កសាងអង្គភាពជាច្រើនដែលខ្វះខាតក្នុងការកសាង និងបានយកចិត្តទុកដាក់ដល់កងទ័ព និងគ្រួសារទ័ពដែលមានការខ្វះខាត។

ជាក់ស្តែងក្រោមការដឹកនាំរបស់ឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ កន្លងមកនេះ អង្គភាពមានការរីកចម្រើនយ៉ាងគួរឲ្យកត់សម្គាល់ និងទទួលបានការសសើរពីសំណាក់បងប្អូនប្រជាពលរដ្ឋ ក្នុងការចុះជួយប្រជាពលរដ្ឋទាន់ពេលវេលា រាល់ពេលមានយថាហេតុកើតឡើង៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print