ខេត្តក្រចេះ៖ សាច់សត្វព្រៃទម្ងន់ជិត ១៤ គីឡូក្រាម ត្រូវសមត្ថកិច្ចចម្រុះនៃក្រុមសង្គ្រាះសត្វព្រៃបន្ទាន់ ធ្វើការបង្រ្កាបនៅក្នុងខេត្តក្រចេះ ជាក់ស្តែងក្នុងនោះមានដូចជា៖ សាច់ជ្រូកព្រៃចំនួន ៣,៧ គីឡូក្រាម និងសាច់ឈ្លូសចំនួន ១០,២ គីឡូក្រាម។
ដោយឡែកបេីតាមអង្គការសម្ព័ន្ធមិត្តសត្វព្រៃកម្ពុជា បានថ្លែងឱ្យដឹងកាលពីពេលថ្មីៗនេះថា៖ សត្វឈ្លូស ឫសត្វក្តាន់ ត្រូវបានគេ ប្រទះឃើញនៅក្នុងព្រៃប្រទេសកម្ពុជា រួមទាំងតំបន់ជួរភ្នំក្រវាញ ដែលជាប្រភេទ សត្វព្រៃដ៏សំខាន់សម្រាប់សត្វប្រភេទឆ្មាព្រៃនិងឆ្កែព្រៃ រួមទាំងខ្លាពពក និងឆ្កែព្រៃ ផងដែរ។
បន្ថែមពីនេះ អង្គការសម្ព័ន្ធមិត្តសត្វព្រៃកម្ពុជា បានសង្កត់ធ្ងន់ថា ប្រសិនបើលោកអ្នកប្រទះឃើញមានការដាក់លក់សត្វព្រៃ ឬត្រូវបានរក្សាទុកជាសត្វចិញ្ចឹម រួមទាំងសត្វអណ្តើកផងនោះ សូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទបន្ទាន់របស់ក្រុមប្រឆាំងបទល្មើសសត្វព្រៃ៕ដោយ៖សហការី