លោកស្រី ហ៊ុន ម៉ាណា និងលោក ឌី វិជ្ជា ជួយដោះស្រាយជីវភាពដល់គ្រួសារមួយដែលកំពុងប្រឈមការលំបាកខណ:ដែលខ្លួនពិការដោយគ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

ភ្នំពេញ ៖ ដោយទទួលដំណឹងដ៏សែនលំបាករបស់គ្រួសារលោក ណាម វិរៈ អាយុ ៣៤ឆ្នាំនិងអ្នកស្រី ដា ស្រីឌី អាយុ ៣៣ឆ្នាំ រស់នៅក្នុងភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ នាល្ងាចថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ២០២១ម្សិលមិញនេះ លោកស្រី ហ៊ុន ម៉ាណា និងលោក ឌី វិជ្ជា បានណែនាំឲ្យលោក ជិន ប៊ុនធឿន និងក្រុមការងារនាំយកអំណោយមួយចំនួនធំ និង ថវិកាដោះស្រាយជីវភាពមួយចំនួនទៀតទៅប្រគល់ជូនដល់គ្រួសារមួយនេះដែលកំពុងប្រឈមនឹងការលំបាកក្នុងជីវភាព ។
អំណោយដែលប្រគល់ជូននៅពេលនេះរួមមាន៖
១-អង្ករ ២០០គីឡូ
២-ត្រីខ ៥០កំប៉ុង
៣-មី ២កេសធំ
៤-ទឹកដោះគោខាប់ ១កេស
៥-នំធុង ៣ធុង
៦-ខារ៉ាបាវ ៣កេស
៧-ទឹកសុទ្ធ ARUNA 350ml ១០កេស
៨-អំបិល ៣គីឡូ
៩-ប៊ីចេង ៣គីឡូ
១០-ស្ករស ៥គីឡូ
១១-ទឹកត្រី ២យួរ
១២-ទឹកស៊ីអុីវ ២យួរ
១៣-សាចក្រក ៣គីឡូ
១៤-សាច់ជ្រូកផាត់ ៣គីឡូ
១៥-ត្រីងៀត ៣គីឡូ
១៦-សៀង ២គីឡូ
១៧-ឆៃប៉ូវ ២គីឡូ
១៨-ពងទាប្រៃ ១០០គ្រាប់
១៩-ប្រេងកូឡា ១ប្រអប់ /ប្រេងខ្យល់ ១ប្រអប់
២០-ចានដែក ១ /ឆ្នាំងតូច ១ /ឆ្នាំងធំ ១ /ខ្ទះឆា ១ /វែកឆា ១ /វែកបាយ ១ /វែកសម្ល ១ /ស្លាបព្រា និង សម ១ឡូ /កំសៀវ ១ /ចានបាយ ៥ /ចានសម្ល ៥ ។
២១-ខ្នើយ ២ /ម៉ុង ២ /ពូក ១ /ភួយ ៥ /កន្ទេល ២
២២-ច្រាស និងថ្នាំដុសធ្មេញ ២០ ឈុត
២៣-សាប៊ូដុំ ១០ដុំតូច
២៤-ជេលលាងដៃ ៥ដបតូច
២៥-ថ្នាំពេទ្យ ៥ប្រអប់តូច
២៦-វីតាមីនសេ ៥ប្រអប់
២៧-ម៉ាស់ ៥ប្រអប់
២៨-កាបូបសិក្សា ៤
២៩-សម្លៀកបំពាក់ទារក ០១ឈុតធំ(កន្ត្រក១, សម្លៀកបំពាក់ទារក ៥ ឈុត, កង ២, ស្រោមជើងប្រអប់ ១, កន្សែងទារក២, មួកទារក ២, ប្រេងខ្យល់  ២, កំប៉ុងដោះគោ ៥, ទឹកលាងកំប៉ុង ១ដបធំ)
ជាមួយគ្នានោះដែរ លោកស្រីបានដោះស្រាយសងថ្លៃជួលបន្ទប់ ៣ខែ និងឧបត្ថម្ភថវិកាបន្ថែមសម្រាប់ជួលផ្ទះដល់ខែធ្នូ ២០២១ រយៈពេល៥ខែទៀត ។

បន្ថែមលើនេះលោកស្រីបានសងថ្លៃអគ្គិសនីចំនួន ៤ខែ រួមជាមួយថ្លៃតភ្ជាប់ឡេីងវិញ ព្រមទាំងសងបំណុលថ្លៃទឹកសរុប ៧ ខែផងដែរ ។
ហើយក្នុងថ្ងៃដដែលលោកស្រីក៏បានចាត់អោយក្រុមគ្រូពេទ្យវេជ្ជសាស្ត្រសម្តេចតេជោពិនិត្យ និងធ្វើការវះកាត់យកដែកចេញជូនលោក ណាម វិរៈ ដោយឥតគិតថ្លៃ ព្រោះពេលកន្លងមកលោកពុំមានលទ្ធភាពព្យាបាលដោយខ្លួនឯងនោះទេ ។

គួរបញ្ជាក់ផងដែរថាៈ សព្វថ្ងៃគ្រួសារមួយនេះមានជីវភាពទីទាល់ក្រ ពីមុនលោកវិរៈ ជាប្តី ធ្លាប់ធ្វើជាកម្មករសំណង់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ គាត់បានធ្លាក់ខ្លួនពិការពុំអាចប្រកបរបរអ្វីបាននោះទេ ម្យ៉ាងវិញទៀត ពួកគាត់មានកូនតូចៗចំនួន ៦នាក់ក្នុងបន្ទុក ហើយអ្នកស្រីជាប្រពន្ធមានសុខភាពខ្សោយបន្ទាប់ពីសម្រាលកូនទី ៧ថ្មីៗនេះផង ទើបធ្វើអោយគ្រួសារមួយនេះមានការខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print