ប្រជានេសាទប្រទះឃើញសពបុរសម្នាក់ អណ្តែតទឹកទន្លេសាប ដែលបានលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វាកាលពី៤ថ្ងៃមុន

ចែករំលែក៖

ភ្នំពេញ៖ សពបុរសម្នាក់ដែលលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វាកាលពី៤ថ្ងៃមុន ដោយបានបន្សល់ទុកនូវម៉ូតូសណ្តោងរុឺម៉ក និងស្បែកជើងនៅលើស្ពានជ្រោយចង្វានោះ ត្រូវបានប្រជានេសាទប្រទះឃើញអណ្តែតទឹកទន្លេសាប និងបានរសាត់មកទើរនឹងច្រាំងទន្លេ ។

ហេតុការណ៍ប្រទះឃើញសាកសពនេះគឺនៅវេលាម៉ោងប្រមាណ១១និង៣០នាទីព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចច្រាំងទន្លេសាប ក្នុងភូមិព្រែកតាសេក សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

ក្រុមគ្រួសារសពបានឱ្យដឹងថា សពបុរសរូបនោះមានឈ្មោះ ងុន កក្កដា អាយុ២៩ឆ្នាំ ស្នាក់នៅភូមិព្រះ ឃុំអន្លង់ ស្រុកទ្រាំង ខេត្តតាកែវ។

គួររំលឹកផងដែរថា កាលពីរសៀល ថ្ងៃទី១៨ ខែ​កក្កដា ឆ្នាំ​២០២១ មានបុរសម្នាក់បើកម៉ូតូសណ្តោងរុឺម៉កមួយគ្រឿង ពាក់ស្លាកលេខ សៀមរាប 1E-2599 មកឈប់នៅលើស្ពានជ្រោយចង្វា ហើយចុះពីលើម៉ូតូ រួចធ្វើសកម្មភាពលោតទឹកសម្លាប់ខ្លួនពីលើស្ពាននេះបានសម្រេច ដោយបន្សល់ទុកម៉ូតូសណ្តោងរុឺម៉ករបស់ខ្លួន និងស្បែកជើងផ្ទាត់ពណ៌ស្វាយមួយគូនៅលើស្ពាន ដោយមិនដឹងថាមានវិបត្តិអ្វីនោះទេ។
លុះមកដល់ព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ បន្ទាប់ពីប្រជានេសាទ ប្រទះឃើញសពបុរសរូបនោះអណ្តែតក្បែរច្រាំងទន្លេ ក្រុមគ្រូសារសពក៏បានមកដល់ចំណុចទីតាំងកើតហេតុ រួចបានប្រាប់ថា ជនរងគ្រោះនេះគាត់មានជំងឺសរសៃប្រសាទចំនួន២ឆ្នាំហើយ ហើយនៅមុនពេលកើតហេតុ បុរសរងគ្រោះបានប្រាប់គ្រួសារថាមកទិញសម្លៀកបំពាក់នៅទីក្រុងភ្នំពេញ ប៉ុន្តែបុរសរងគ្រោះបែរជាជិះម៉ូតូសណ្តោងរុឺម៉ករបស់គាត់មកលោតទឹកសម្លាប់ខ្លួនរហូតបានសម្រេចទៅវិញ។

សូមបញ្ជាក់ផងដែរថា ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុរួចសរសេរលិខិតប្រគល់សពជនរងគ្រោះឱ្យគ្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

...

ដោយ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print