ភ្នំពេញ៖ សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ សហការជាមួយអង្គការសកម្មភាពដើម្បីកុមារ (APLE ) នាព្រឹកថ្ងៃសុក្រ ១៤កេីត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០២១នេះ នៅសាលាសង្កាត់ឃ្មួញ ខណ្ឌសែនសុខ បានចុះអប់រំផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ និងវិធានការបង្ការការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញជូនដល់មន្ត្រីសាលាខណ្ឌ មន្ត្រីសង្កាត់ ប្រធាន និងអនុប្រធានភូមិ សរុបចំនួន៦នាក់ ដោយមានការសម្របសម្រួលពីលោកស្រី ហង្ស ណាវី ប្រធានការិយាល័យសុខភាព និងជានាយិកាអគារផ្កាម្លិះ ព្រមទាំងលោក ណេង វណ្ណៈ តំណាងអង្គការសកម្មភាពដើម្បីកុមារ ។
គោលបំណងនៃការចុះអប់រំផ្សព្វផ្សាយនេះគឺ៖
*១-ដេីម្បីអប់រំផ្សព្វផ្សាយជូនដល់ពួកគាត់ឲ្យកាន់តែយល់ច្បាស់ថែមទៀតពីជំងឺកូវីដ១៩ និងបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ ការពារ និង ៣ កុំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សំដៅចូលរួមប្រយុទ្ឋប្រឆាំងទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ១៩ ទាំងអស់គ្នា ។
*២-បញ្ច្រាប និងចែករំលែកនូវចំណេះដឹងពីសិទ្ធិកុមារ ការរំលោភបំពាន របៀបរាយការណ៍ និងវិធានការបង្ការការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ដែលជាមូលដ្ឋានសម្រាប់ពួកគាត់ក្នុងការអនុវត្ត ក៏ដូចជាផ្សព្វផ្សាយបន្តនៅក្នុងមូលដ្ឋាន ជាពិសេសស្របពេលដែលប្រទេសយេីងកំពុងរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ដែលកុមារមិនអាចចេញទៅរៀននៅសាលាបាន ដែលតម្រូវឲ្យរៀនតាមប្រព័ន្ធអនឡាញ ហេីយក៏មានការប្រេីប្រាស់ប្រព័ន្ធអនឡាញច្រេីនផងដែរ ៕ដោយ៖សហការី