​ក្រុមហ៊ុន​ Flydubai​ ផ្តល់​ប្រាក់​សំណង​បណ្តោះអាសន្ន​២​ម៉ឺន​ដុល្លារ​សម្រាប់​គ្រួសារ​រ​ងគ្រោះ​រៀបចំ​បុណ្យសព​

ចែករំលែក៖

តាម​ការ​ប្រកាស​របស់​ប្រទេស​អា​រ៉ាប់​កាលពី​ថ្ងៃ​ទី​២០​ ខែមីនា​ ក្រុមហ៊ុន​អាកាសចរណ៍​ Flydubai​ បាន​ប្រកាស​ថា​ នឹង​សង​សំណង​២​ម៉ឺន​ដុល្លារ​ សម្រាប់​គ្រួរ​សារ​ដែល​មាន​សាច់ញាតិ​ស្លាប់​នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​យន្តហោះ​នៅ​រុ​ស្ស៊ី​កាលពី​ថ្ងៃ​ទី​១៩​ ខែមីនា​ ។​

​ការ​ផ្តល់​នោះ​គ្រាន់តែ​ជា​ការ​បណ្តោះអាសន្ន​ប៉ុណ្ណោះ​សម្រាប់​គ្រួសារ​ ដោះស្រាយ​សភាពការណ៍​នៅ​ចំពោះ​មុខ​ ដូច​ជា​រៀបចំ​ពិ​ធិ​បុណ្យសព​ ជាដើម​ ។​

​កាលពី​ថ្ងៃ​ទី​១៩​ ខែមីនា​ យន្តហោះ​ប៊ូ​អី​ង​៧៣៨​ របស់​ក្រុមហ៊ុន​អាកាសចរណ៍​ Flydubai​ បាន​ធ្លាក់​នៅ​អាកាសយានដ្ឋាន​ទីក្រុង​ Rostov​ on​ Don​ ពេល​កំពុង​ចុះ​ចត​ធ្វើ​ឲ្យ​អ្នកដំណើរ​និង​ក្រុម​អាកាសយានិក​ទាំង​៦២​នាក់​ស្លាប់​ទាំងអស់​ ជន​រង​គ្រោះ​ភាគច្រើន​ជា​ជនជាតិ​រុ​ស្ស៊ី​។​

​ក្រុម​អ្នកឯកទេស​តាមដាន​អាកាសធាតុ​បាន​ឲ្យ​ដឹង​ថា​ ខ្យល់​ខ្លាំង​ជា​មូលហេតុ​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ខាងលើ​កើតឡើង​។​ លោក​Evgeny​ Tishkovets​ អ្នកឯកទេស​អាកាសធាតុ​មក​ពី​ម​ជ្ឈ​ម​ណ្ឌុ​ល​ Fobos​ បាន​បញ្ជាក់​ថា​ វា​ពិតជា​គ្រោះថ្នាក់​ពេល​យន្តហោះ​ចុះ​ចត់​ក្នុង​ស្ថានភាព​ខ្យល់​ខ្លាំង​ខុស​ប្រក្រតី​បែប​នេះ​។​ នៅ​ពេល​ដំបូង​មុន​ចុះ​ចត់​ ខ្យល់​ធម្មតា​ប៉ុណ្ណោះ​ ប៉ុន្តែ​ពេល​ចុះ​ស្រាប់តែ​ជួប​ ខ្យល់​ខ្លាំង​ចៃដន្យ​ មាន​ល្បឿន​ខ្យល់​រហូត​ដល់​ទៅ​១០០​គីឡូ​មែ​ត្រ​ក្នុង​មួយ​ម៉ោង​ទើប​មាន​គ្រោះថ្នាក់​កើតឡើង​ ៕​ ម៉ែ​វ​ សា​ធី​

Russian Emergency Ministry employees investigate the wreckage of a crashed plane at the Rostov-on-Don airport, about 950 kilometers (600 miles) south of Moscow, Russia Saturday, March 19, 2016. A Dubai airliner crashed and caught fire early Saturday while landing in strong winds in the southern Russian city of Rostov-on-Don, officials said. (AP Photo)

...

de

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print